ព័ត៌មានទាន់ហេតុការណ៍៖

ម៉ែឪធ្វេសប្រហែស ទុកកូនអាយុ១ខួបដើរធ្លាក់ទឹកប្រឡាយលង់ស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ដោយសារតែម៉ែឪធ្វេសប្រហែសមិនគិតគូរ និងដើរចូលកូន ធ្វើឲ្យកូនប្រុស អាយុ១ខួបដ៏ទ្រលុកទ្រលន់លង់ទឹកប្រឡាយនៅមុខផ្ទះស្លាប់យ៉ាងអាណោចអាធ័ម ។

ករណីនេះបង្កការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃ សុក្រ ៤ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ ឩសភា ឆ្នាំ ២០១៨ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

នគរបាលស្រុកវាលវែង បានឲ្យដឹងថា ក្មេងតូចរងគ្រោះមានឈ្មោះចែម បញ្ញា ភេទប្រុស អាយុ១ ឆ្នាំ រស់នៅជាមួយឪពុកឈ្មោះវង់ ចែម អាយុ ៣៥ ឆ្នាំនិងម្តាយឈ្មោះភី ស្រីណុច អាយុ ២៣ ឆ្នាំរស់នៅក្នុងភូមិកើតហេតុ។ ក្មេងរងគ្រោះ លង់ទឹកប្រឡាយនៅមុខផ្ទះ គ្រា ដែលទុកកូនតូចម្នាក់នេះឲ្យនៅផ្ទះតែម្នាក់ឯង ហើយដើរពីផ្ទះទៅបាត់ មិនដឹងទៅណា។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ បានធ្វើកោសល្យវិច័យលើសាកសព ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រឡាយមុខផ្ទះប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖