ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញដឹកនាំប្រតិភូ និងក្រុមការងារ គោរពវិញ្ញាណក្ខន្ធ ទិវាជាតិនៃការចងកំហឹង ២០ ឧសភា នៅវត្តស្វាយអណ្តែត ឃុំសារិកាកែវ

ចែករំលែក៖

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ សំរិទិ្ធស័ក ពស ២៥៦២ ត្រូវនិងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅវត្តស្វាយអណ្តែត ស្ថិតក្នុងឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ តំណាងដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្តាល ប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋាន ស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានអញ្ជើញដឹកនាំប្រតិភូនិងក្រុមការងារគោរពវិញ្ញាណក្ខន្ធ ទិវាជាតិនៃការចងកំហឹង ២០ ឧសភា ។ ក្នុងនោះមានការចូលរួមពីអាជ្ញាធរក្រុមការងារមូលដ្ឋាន និងប្រជាជនប្រមាណ៥០០នាក់ មកពី១៥ឃុំ ក្នុងស្រុកល្វាឯម។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ តំណាងដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា៖ គោរពវិញ្ញាណក្ខន្ធ ទិវាជាតិនៃការចងកំហឹង ២០ ឧសភា គឺដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន ប្រជាជន ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលតែងតែធ្វើរៀងរាល់ឆ្នាំ ក៏ដូចជារំលឹកអោយយុវជន ប្រជាជន បានដឹងពីវីរភាពអ្នកស្នេហាជាតិរបស់យើង ពីមុនលះបង់កម្លាំងកាយចិត្តនិង បានបូជាជីវិតដើម្បីជាតិមាតុភូមិ រហូតទទួលបានសុខសន្តិភាព អភិវឌ្ឍន៍រុងរឿងមកដល់បច្ចុប្បន្ននេះ៕ សុខ ខេមរា

 


ចែករំលែក៖