ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានរងរបួសធ្ងន់បាក់ម្ខាង បន្ទាប់ពីត្រូវរថយន្តឡាំប្រឺតាដឹកគ្រឿងសំណង់ យីហោតារ៉ា បុកម៉ូតូពេញមួយទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅតាមកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជុំ សុគន្ធ ភេទប្រុស អាយុ៣៦ឆ្នាំរស់នៅភូមិទួលទ្រា ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សនមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាស្កូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ១FJ-៦៨១៣ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត នៅពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់មានឡាំប្រឺតាមួយគ្រឿង(កង់៣) ដឹកគ្រឿងសំណង់១គ្រឿង បានធ្វើដំណើរបញ្ច្រសទិសគ្នា បត់ចូលទីតាំងលក់គ្រឿងសំណង់របស់ខ្លួន ក៍បានជ្រុលទៅបុកនឹងម៉ូតូស្កូពីពេញមួយទំហឹង កិនម៉ូតូពីលើបណ្តាលឲ្យអ្នកបើកបរម៉ូតូខ្ទាត ចេញពីម៉ូតូរហូតបាក់ដៃស្តាំម្ខាង ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយ អ្នកបើឡាំប្រឺតា បានរត់គេចខ្លួនបាត់ ។ រីឯកមធ្យោបាយបង្ករត្រូវសមត្ថកិច្ចនគរបាល ក្រុងកំពង់ឆ្នាំង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕ ចន្ថា