ខេត្តកណ្តាល ៖ យ៉ាងតិចផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងប្រវែងជាង៥គីឡូម៉ែត្រ ត្រូវបានក្រុម ហ៊ុនចិនហុងហ្វុងបំផ្លាញធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ចាប់ពីចំណុចភ្នំខ្សាក ឃុំស្អាងភ្នំ ស្រុក ស្អាង ខេត្តកណ្តាល មកទល់ផ្លូវជាតិលេខ២១បេ តាមរយៈសកម្មភាពដឹកជញ្ជូនថ្ម ធ្វើអាជីវ កម្មផ្ទុកលើសទម្ងន់ និងប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ទាំងបញ្ហា បំផ្លាញផ្លូវ និង បរិស្ថាននេះជាដើម ។
លោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល កាលពីពាក់កណ្តាល សប្តាហ៍មុនបានលើកឡើងផផងដែរថា ក្រុមហ៊ុនចិនហុងហ្វុងត្រូវសហការជាមួយជំនាញ ខាងមន្ទីរសាធារណការ និងដឹកជញ្ជូន ស្ថាបនាផ្លូវពីចំណុចភ្នំខ្សាក ឃុំស្អាងោភ្នំ ប្រមាណ ជាង៥គីឡូម៉ែត្រឡើងវិញជូនប្រជាពលរដ្ឋ មិនឲ្យលើសពីមួយសប្តាហ៍ ត្រូវដំណើរការ កសាងផ្លូវនេះឲ្យបាន ។ ក្នុងនោះគណៈពង្រឹងឃុំនិងស្រុក ក៏តាមដានជំរុញបញ្ហាទាំងនេះ តាមសំណូមពកររបស់ប្រជាពលរដ្ឋ ខណៈក្រុមហ៊ុនដឹកជញ្ជូនធ្វើឲ្យខូចខាតផ្លូវ ។
ពាក់ព័ន្ធនឹងក្រុមហ៊ុនចិនហុងហ្វុងវិនិយោគវាយថ្មភ្នំខ្សាក ដឹកជញ្ជូនបំផ្លាញផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង រហូតដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតវ៉ា ។ ថ្មីៗនេះ បានលេចចេញនូវបាតុ ភាពមិនប្រក្រតី លើការវិនិយោគវាយថ្មភ្នំខ្សាក ក្នុងនោះក្រុមហ៊ុនបានគៃប្រវ័ញ្ចថវិកាពន្ធ អាកររបស់រដ្ឋយ៉ាងច្រើន បើគិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៧ មកទល់នឹងខែឧសភា ឆ្នាំ២០១៨នេះ ។ ក្នុងនោះ លោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការបានលើកឡើងកន្លង ទៅយ៉ាងដូច្នេះថា «ក្រុមហ៊ុនចិនហុងហ្វុង» វិនិយោគវាយថ្មភ្នំខ្សាក ដឹកជញ្ជូនបានប្រមាណ ជាង២ម៉ឺនម៉ែត្រគូប ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៧មកទល់នឹងបច្ចុប្បន្ន ។ លោកបន្តថា ខាង ក្រុមហ៊ុនត្រូវបង់ពន្ធអាករជូនរដ្ឋ ក្នុងមួយម៉ែត្រគូប០,៧៥ដុល្លារ និង០,២៥ដុល្លារទៀត សម្រាប់ឲ្យទៅអាជ្ញាធរជំនាញមូលដ្ឋាន ទុកជាថវិកាប្រើប្រាស់អភិវឌ្ឍន៍ក្នុងមូលដ្ឋាន ។
បើទោះជា លោកអនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ហេង ចាន់ធួន បានថ្លែងយ៉ាង ដូច្នេះក៏ដោយ ក៏ប្រភពគួរឲ្យទុកចិត្តចេញពីក្រុមហ៊ុនបង្ហើបឲ្យដឹងថា ជាធម្មតាក្នុងមួយថ្ងៃ ក្រុមហ៊ុនចិនហុងហ្វុងដឹកថ្ម ប្រមាណជាជិត៨០០០ម៉ែត្រគូប រឿងអីដែលរាប់សិបខែមក ហើយទើបនឹងបាន២ម៉ែត្រគូប? ចំណុចនេះបញ្ជាក់ឲ្យឃើញថា ក្រុមហ៊ុនចិនហុងហ្វុងមាន ចេតនាទុច្ចរិតបំបាត់ពន្ធរដ្ឋ និងមានអំពើឃុបឃិតគ្នាប្រព្រឹត្តពុករលួយជាមួយជំនាញនេះតែ ម្តង ខណៈតួលេខក្នុងមួយថ្ងៃដឹកបានជិត៨០០០ម៉ែត្រគូប បែរជាខាងជំនាញបញ្ជាក់ថា តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ រហូតមកទល់ខែឧសភា ឆ្នាំ២០១៨ ដឹកថ្មបានត្រឹម២ម៉ឺនម៉ែត្រ គូប?
បញ្ហាទាំងអស់នេះ គួរតែខាងក្រសួងរ៉ែ និងថាមពលពិនិត្យឡើងវិញ ថាតើមន្ត្រីណាខ្លះបាន ពាក់ព័ន្ធនឹងការបំបាត់ពន្ធអាកររបស់រដ្ឋ ដែលមានតួលេខខុសគ្នាដូចមេឃនឹងដីបែបនេះ ។
លោក ចក់ គង់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល ពាក់ព័ន្ធនឹងករ់ណីនេះ នៅព្រឹក ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ បានប្រាប់ភ្នាក់ងារកាសែតនគរវត្តតាមទូរស័ព្ទថា ករណីនេះ ខ្ញុំមិនអាចដឹងច្បាស់លាស់នោះទេ បញ្ហាដឹកជញ្ជូនថ្ម និងពិនិត្យដល់កន្លែងក្រុមហ៊ុនជាក់ ស្តែង មានតែខាងក្រសួងប៉ុណ្ណោះ ទើបអាចដឹងច្បាស់លាស់ ។
ដោយឡែកលោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល មិនបានធ្វើ អត្ថាធិប្បាយជុំវិញបញ្ហាខាងលើនេះទេ តាមទូរស័ព្ទលោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា «ខ្ញុំ កំពុងជាប់ភារកិច្ច រវល់ទទួលទានអាហារ មិនអាចអធិប្បាយបានទេ» ។
គួររំឭកថា តាមគម្រោងក្រុមហ៊ុនចិនហុងហ្វុងវិនិយោគវាយថ្មភ្នំបុរាណខ្សាក ចំនួន១លាន ម៉ែត្រគូប ក្នុងនោះក៏ត្រូវបង់ពន្ធអាករជូនរដ្ឋ មួយម៉ែត្រគូប០,៧៥ដុល្លារ និង០,២៥ដុល្លារ ទុកឲ្យសមត្ថកិច្ចជំនាញមូលដ្ឋាន យកជាថវិកាអភិវឌ្ឍមូលដ្ឋាន ។ ផ្ទុយទៅវិញ ក្នុងអំឡុង ខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ខែឧសភា ឆ្នាំ២០១៨ គេទទួលស្គាល់ថា ក្រុមហ៊ុនបានដឹកក្នុង មួយថ្ងៃ យ៉ាងតិចជិត៨០០០ម៉ែត្រគូប ។ ដូច្នេះក្នុងរយៈពេលជិតមួយឆ្នាំនេះ ឃើញថា ក្រុម ហ៊ុនចិនហុងហ្វុងដឹកបានរាប់លានម៉ែត្រគូប រឿងអីលោកអនុរដ្ឋលេខាធិការក្រសួងរ៉ែ និង ថាមពល អះអាងថា ទើបនឹងដឹងបាន២ម៉ឺនម៉ែត្រគូប ដែលមានតួលេខពន្លាតខុសគ្នាដូច មេឃនឹងដី? ករណីនេះ ត្រូវបានគេសង្ស័យថា កើតឡើងដោយអំពើពុករលួយដោយ លក្ខណៈប្រព័ន្ធ ។
មិនត្រឹមតែអំពើពុករលួយបែបនេះប៉ុណ្ណោះទេ នៅចំពោះមុខប្រជាពលរដ្ឋឃុំស្អាងភ្នំ ខាង ជំនាញនិងអាជ្ញាធរថែមទាំងបានបញ្ជាក់លើវេទិកាសាធារណៈយ៉ាងច្បាស់ថា ក្រុមហ៊ុនចិនហុងហ្វុងវិនិយោគវាយថ្មភ្នំខ្សាក គឺក្នុងគោលបំណងយកថ្មទាំងនោះ មកកសាងផ្លូវជាតិ លេខ២១បេ ។ ផ្ទុយទៅវិញ ក្រុមហ៊ុនមួយនេះ មិនបានយកថ្មមកកសាងស្ថាបនាផ្លូវជាតិ លេខ២១បេ ហើយក៏ដឹកជញ្ជូនផ្ទុកធ្ងន់បំផ្លាញផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង ក្នុងមូលដ្ឋានឃុំ ស្អាងភ្នំ រហូតដល់ផ្លូវជាតិលេខ២១បេ និងធ្វើសកម្មភាពដឹកជញ្ជូនចែកចាយលក់ឲ្យដៃគូ របស់ខ្លួនគ្រប់ទីកន្លែង ក្នុងមួយថ្ងៃជិត៨០០០ម៉ែត្រគូប ។
ដឹកជញ្ជូនបំផ្លាញផ្លូវ ក៏ខាងក្រុមហ៊ុនមិនទាន់ស្ថាបនាជូនប្រជាពលរដ្ឋវិញ ដឹកលើសផែន ការកំណត់ក្នុងចេតនាទុច្ចរិតបំបាត់ពន្ធអាកររដ្ឋ ក៏ខាងក្រសួងរ៉ែ និងថាមពល មិនទាន់មាន ចំណាត់ការ ក្នុងនោះមានតែការបិទបាំងចំពោះសកម្មភាពដឹកជញ្ជូនរបស់ក្រុមហ៊ុនចិនហុងហ្វុងពីចំនួនម៉ែត្រគូបទៅវិញ ៕ ស្អាងជ័យ