ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកសន្លប់ស្តូកស្តឹងសង្ស័យជនខិលខូចដាក់ថ្នាំយកទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញស្ត្រីម្នាក់សន្លប់ស្តូកស្តឹង នៅតាមផ្លូវដោយសង្ស័យថា ត្រូវជនខិលខូចបានដាក់ថ្នាំសន្តំ យកទ្រព្យសម្បត្តិ រួចដឹកមកទម្លាក់ចោល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងដឹកស្ត្រីខាងលើមកទម្លាក់ចោលរួចជិះទៅបាត់ ភ្លាមនោះស្ត្រីខាងលើ ក៏បានដួលដេកនៅនឹងផ្លូវ ទើបបង្កការភ្ញាក់ផ្អើលនាំគ្នាជួយ ពេលនោះស្ត្រីរងគ្រោះបានប្រាប់ថា រួបគាត់ត្រូវបានគេដាក់ថ្នាំយកទ្រព្យសម្បត្តិ ហើយបានឲ្យជួយទំនាក់ទំនងទៅក្រុមគ្រួសារ រួចក៏សន្លប់និយាយលែងចេញ ។

ក្រោយពេលកើតហេតុបងប្អូនជនរងគ្រោះក៏បាននាំគ្នាដឹកតាមរ៉ឺម៉កកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្តង ៕ សុខាសែនជ័យ


ចែករំលែក៖