ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានអន្តរាគមន៍ភ្លាមៗចាប់ឃាត់ខ្លួនជនជាតិចិន៣នាក់ ដែលផឹកសុីវ៉ៃគ្នាក្នុងហាងលក់ស៊ុប មួយកន្លែងនៅមុខផ្ទះសំណាក់ កោះពស់ ក្បែររង្វង់មូលតោពីរ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ។
ក្រោយហេតុការណ៍នេះជនជាតិចិនទាំង៣នាក់ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់ ។
ករណីនេះមន្ត្រីគណបញ្ជាការរដ្ឋបាលខេត្តថ្លែងថា រាល់ជនបរទេសដែលចូលមកកម្ពុជា ត្រូវតែគោរពច្បាប់ត្រឹមត្រូវ អជ្ញាធរនឹងជួយការពារមើលការខុសត្រូវ ប៉ុន្តែអ្នកដែលបង្កបញ្ហាផ្សេងៗប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ ខុសច្បាប់អាជ្ញាធរនឹងចាត់វិធានការផ្លូវច្បាប់ មិនលើកលែងឡើយ ៕ ឆ្លាម សមុទ្រ