ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំកងពលតូចលេខ៧០អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសកម៉ម ពេញវង្ស ដែលត្រូវជាបិតាឧត្តមសេនីយ៍ឯកវង្ស ពិសេន

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំអង្គភាពកងពលតូចលេខ៧០ បានអញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធ សពឧបាសកម៉ម ពេញវង្ស ហៅ ជីវ ណាំឈាង ដែលត្រូវជាបិតា លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅភូមិគ្រឹះ ស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។

គួររំលឹកថា ឧបាសកម៉ម ពេញវង្ស ដែលត្រូវជាបិតាលោកឧត្តមសេនីយ៍ឯកវង្ស ពិសេន បានទទួលមរណភាពកាលពីថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៣និង៩នាទីព្រឹក ក្នុងជន្មាយុ៩៣ឆ្នាំ ដោយរោគាពាធ ។ សពត្រូវបានដំកល់ប្រារព្ធធ្វើបុណ្យនៅគេហដ្ឋានដោយផ្ទាល់ នៃឧបាសកម៉ម ពេញវង្ស ស្ថិតនៅភូមិ សង្កាត់ ក្រុង ខាងលើ ៕ សុខ ខេមរា


ចែករំលែក៖