ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ទោភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថាៈ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ សមត្ថកិច្ច នគរបាល ក្រុងព្រះសីហនុ បានឃាត់ខ្លួនបុរសម្នាក់ តាមពាក្យបណ្ដឹងរបស់ អ្នកអាណាព្យាបាលខាងស្រី ដែលបានប្តឹងចោទប្រកាន់ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ កូនរបស់គាត់ តែមិនបានសម្រេច។
រឿងហេតុនេះ បានកើតឡើង នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២០និង២០ នាទី នៅផ្លូវបូរីគុជអាស៊ីុ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
លោកអធិការនគរបាលក្រុង បានបញ្ជាក់ថា៖ ជនជាប់ចោទ ឈ្មោះ លឹម វ៉ាត ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងជួសជុលរថយន្ត បច្ចុប្បន្នស្នាក់នៅក្រុមទី២៣ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ កន្លងមកបានស្គាល់គ្នា ជាមួយនារីអាយុ២២ឆ្នាំ ។
នៅថ្ងៃកេីតហេតុ ឈ្មោះលឹម វ៉ាត បានបបួល នារីរងគ្រោះដឹកម៉ូតូដេីរកំសាន្ត លុះដល់កន្លែងស្ងាត់ ក្នុងតំបន់បុរីគុជអាស៊ី ឈ្នោះ លឹម វ៉ាត បានចាប់នាងទាំងបង្ខំតែម្តង តែត្រូវនាង រេីបំរាស់ទះកំផ្លៀងមួយដៃ ហើយរត់ចេញ ឈ្មោះវ៉ាត បានរត់តាម ចាប់នាងម្តងទៀត ត្រូវនាងរេីបំរាស់ យ៉ាងខ្លាំង ហេីយខ្វាចមុខ ព្រមទាំងទាមទារឲ្យជូននាងមកផ្ទះវិញ។ ពេលមកដល់ផ្ទះ នាងបានរៀបរាប់រឿងហេតុ ដែលកេីតឡេីងប្រាប់ដល់ឪពុកម្ដាយ ទេីបអាណាព្យាបាល ទុកពេលឲ្យ២ថ្ងៃឲ្យសាមីខ្លួនចូលមកសុំទោស តែឈ្មោះលឹម វ៉ាតមិនចូលខ្លួន គាត់ក៏សម្រេចចិត្តប្តឹងឲ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កសាងសំណំុរឿងបញ្ជូន ទៅការិយាល័យជំនាញ ចាត់ការបន្តតាមនីតិវិធី ៕ ឆ្លាម សមុទ្រ