តាមតួលេខជាបឋម ប្រធានាធិបតី វេណេហ្សុ៊យអេឡា លោក Nicolas Maduro ទទួលបានសំឡេងគាំទ្រខ្ពស់នៅក្នុងការបោះឆ្នោតប្រធានាធិបតី។ លោកម៉ាឌូរ៉ូ ទទួលបានសំឡេងគាំទ្រ រហូតដល់ ៤៦,១ ភាគរយ ជាលទ្ធផលបណ្តោះអាសន្នពេលដែលសន្លឹកឆ្នោតដល់ទៅជាង ៩២ភាគ រយបានរាប់។
តាមលទ្ធផលរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតវេណេហ្សុ៊យអេឡា បានបង្ហាញឲ្យឃើញថា ជាមួយសន្លឹក ឆ្នោត ជាង ៩២ភាគរយដែលបានរាប់ គឺលោក ម៉ាឌូរ៉ូទទួលបានសន្លឹកឆ្នោតពី ពលរដ្ឋរហូតដល់ទៅ៥.៨២៣.៧៨១សន្លឹក ឈ្នះដាច់គូប្រជែងលោក Henri Falcon ដែលមានសំឡេងគាំទ្រ តែ ១.៨២០ .៥៥២សន្លឹក និងលោក Javier Bertucci ទទួលបានការគាំទ្រតែ ៩៥២.០០០សន្លឹក ប៉ុណ្ណោះ។
កាបោះឆ្នោតវេណេហ្សុ៊យអេឡាបានធ្វើឡើងកាលពីថ្ងៃទី២០ ខែឧសភា នេះ ដោយមានបេក្ខភាពប្រកួតប្រជែងតំណែងប្រធានាធិបតី៤នាក់ ។ប៉ុន្តែ លទ្ធផលបោះ ឆ្នោតខាងលើ ត្រូវបានប្រទេសដែលប្រឆាំងនឹងប្រធានាធិបតីវេណេហ្សុ៊យអេឡាទាត់ចោល។ អាមេរិកបានប្រកាសមិនទទួលស្គាល់លទ្ធផលទាំងនោះ ហើយគំរាមបន្ត សកម្មភាព ដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើវេណេហ្សុ៊យអេឡា។
អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ស៊ុលលីវ៉ាន (John Sullivan) ថ្លែង ទៅកាន់អ្នកសារព័ត៌មាន ថា សហរដ្ឋអាមេរិកកំពុងពិចារណាយ៉ាងសកម្ម ចំពោះការដាក់ទណ្ឌកម្មលើវិស័យប្រេងរបស់វេណេហ្សុ៊យអេឡា ហើយថា ការចាត់វិធានការឆ្លើយតបនឹងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ នឹងត្រូវលើក យកទៅពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល G20 នៅឯទីក្រុង ប៊ុយអឺណូស ហ្ស៊ែរ (Buenos Aires ប្រទេសអាហ្សង់ទីន នៅថ្ងៃចន្ទសប្តាហ៍នេះ។ «យើងចាំបាច់ត្រូវ ប្រាកដថា យើងបានប្រកាន់ខ្ជាប់នូវគោលបំណងរបស់យើង ដែលមានគោលដៅលើមន្ត្រីនៃរបបពុករលួយ មិនមែនជាប្រជាជន វេណេហ្សុ៊យអេឡានោះទេ។ យើងមិនចង់ បំផ្លាញប្រទេសមួយនេះ តាមវិធីសាស្ត្រ ដែលបង្កការលំបាក ក្នុងការជួសជុលបន្ទាប់ពីប្រជាធិបតេយ្យត្រូវស្ដារឡើងវិញនោះឡើយ»៕ ម៉ែវ សាធី