ព័ត៌មានទាន់ហេតុការណ៍៖

កំពុងតែលួចស្រាប់តែម្ចាស់មកទាន់មានអីដេកគុក

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ លួចមានស្ថានទម្ងន់ទោសដែលប្រព្រឹត្តឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក នៅចំណុចក្នុងផ្ទះលេខ១៩៦ ផ្លូវលេខ១៥០ ក្រុមទី១៥ ភូមិ៥ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ឆុំ ឡាយ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលមិនចាំលេខ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ វត្ថុតាងដែលចាប់យកបានរួមមាន ទួណឺវីស១ដើម កូនកាំបិតរុញសម្រាប់កាត់ក្រដាស១ដើម ដែកសរសៃសម្រាប់ឆ្កឹះសោ ១ដើម កូនពិលពណ៌ខ្មៅ១ និងកាបូបក្រវាត់ចង្កេះ ពណ៌ខ្លាញ់ក្តាម១ (ជារបស់ជនសង្ស័យយកមកធ្វើសកម្មភាព) អាវស្រី្តថ្មីៗ៧ ខោ៣ និងកងដៃ១ ធ្វើពីលោហធាតុពណ៌លឿងស្លេក និងទូរស័ព្ទដៃ១គ្រឿងម៉ាក Nokia ពណ៌ខ្មៅ សេ៊រីលេខX202 (ជារបស់ជនរងគ្រោះ) ប្រគល់ឲ្យជនរងគ្រោះវិញតាមការស្នើរសុំរបស់ជនរងគ្រោះ ដោយមានការឯកភាពពីលោកវង្ស ប៊ុនវិសុទ្ឌ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។ចំណែកជនរងគ្រោះមាន ឈ្មោះ ប៊ុន ច័ន្ទណារ៉ុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តដឹកជញ្ជូនសំភារ: ក្រុមហ៊ុន The B Delivery ស្នាក់នៅផ្ទះលេខ១៩៦ ផ្លូវលេខ១៥០ ក្រុមទី ១៥ ភូមិ៥ សង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សំភារ:បាត់បង់ គ្មាន ។

យោងតាមប្រភពពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា មុនពេលកើតហេតុថ្ងៃទី២២ ខែឩសភាឆ្នាំ២០១៨ម៉ោង៨ព្រឹក ជនរងគ្រោះបានចាក់សោរផ្ទះបិទទ្វាររួចទៅដេកនៅផ្ទះជួលផ្សេងនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក លុះព្រឹកឡើងបានមកបំរុងបើកទ្វារផ្ទះស្រាប់តែឃើញនៅក្នុងផ្ទះមានបើកភ្លើង សង្ស័យមានមនុស្សនៅក្នុងផ្ទះក៏យកកូនសោរចាក់បើកទ្វារ តែបើកមិនបានព្រោះជនសង្ស័យចាក់សោរពីក្នុងផ្ទះពេលនោះ ស្រាប់តែឃើញជនសង្ស័យឈ្មោះ ឆុំ ឡៃ រត់ចេញមកក្រៅផ្ទះបំរុងគេចខ្លួន ក៏ស្រែកចោៗ និងដេញតាមដោយសហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកល្អក់ទី២ ក៏ចាប់ឃាត់ខ្លួនបានជាក់ស្តែងប្រគល់ឲ្យនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក ចាត់ការបន្តតែម្តង ។

បច្ចុប្បនជនសង្ស័យឈ្មោះ ឆុំ ឡៃ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ចាត់ការតាមនិតិវិធីច្បាប់ ៕ស តារា


ចែករំលែក៖