ភ្នំពេញ ៖ បុរសដែលមន្ត្រីនគរបាលម្នាក់ មិនដឹងជិះម៉ូតូបះជាមួយនិងអ្វីនោះទេ បានដួលម៉ូតូបោកក្បាលនឹងថ្នល់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅលើដងផ្លូវជាតិលេខ១ ត្រង់ចំណុចមុខឃ្លោងទ្វារចូលវត្តកៀនស្វាយ ក្នុងក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
សពជនរងគ្រោះមានឈ្មោះ ភិន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបជាមន្ត្រីនគរបាល មានស្រុកកំណើតនៅអ្នកលឿង ខេត្តព្រៃវែង។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវ៉ែវអ៊ុី ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1A-8319 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយផ្លូវងងឹតផងនោះ ហើយមិនដឹងប៉ះជាមួយអ្វីនោះទេ បានដួលបោកក្បាលនឹងថ្នល់បែកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានវាស់វែងយកទៅម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីស្រាវជ្រាវរកពីមូលហេតុឲ្យបានច្បាស់ និងទុកប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារនៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះ ក្រោយពីធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ