ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាជាប្រចាំមិនហូបបាយទឹក ខ្យល់គរស្លាប់ក្នុងចម្ការពោត

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បុរសម្នាក់ ផឹកស្រាស្រវឹង ដើរវង្វេងបាត់ពីផ្ទះ ស្រាប់តែឃើញ ដេកស្លាប់ នៅចម្ការពោត បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងក្រុមទី៤ ភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀងខេត្តបាត់ដំបង។

សមត្ថកិច្ចនគរបាលស្រុកកំរៀងបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ មូល សេក ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរ កម្មករ ទីលំនៅ ភូមិឃុំកើតហេតុ ខាងលើ។

តាមប្រភពពីស្រ្តីឈ្មោះ មូល អូន អាយុ ៤៥ឆ្នាំ មុខរបរ កម្មករ ត្រូវជាប្អូនស្រីបង្កើត របស់ជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា បងប្រុសរបស់គាត់ ជាមនុស្សពោះម៉ាយ បានលែងលះ ប្រពន្ធ រយៈពេល ៦ឆ្នាំហើយ មកពីជនរងគ្រោះ ផឹកស្រាស្រវឹង ជាប្រចាំ មិនចេះ រកស៊ីចិញ្ចឹម ប្រពន្ធកូនហើយគាត់ បានមករស់នៅ ជាមួយខ្លួន ប៉ុន្តែគាត់នៅតែផឹកស្រា ជាប្រចាំ ដដែល។

លុះមកដល់ ថ្ងៃទី២២ ខែឧសភា ជនរងគ្រោះ បានផឹកស្រាស្រវឹង អត់បាយអត់ទឹក វង្វេងវង្វាន់ ដើរបាត់ពីផ្ទះ រហូតដល់ ថ្ងៃទី២៣ ខែឧសភា វេលាម៉ោង ១១ព្រឹក មានអ្នកជិតខាង រត់មកប្រាប់ថា ជនរងគ្រោះ ដេកស្លាប់ នៅក្នុងចម្ការពោត របស់ឈ្មោះ រិទ្ធ បាត់ទៅហើយ។

តាមការពិនិត្យពី សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះ បានស្លាប់ដោយសារ ខ្យល់គរ គាំងបេះដូង រួចបានប្រគល់សពទៅប្អូនស្រីយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖