ព័ត៌មានទាន់ហេតុការណ៍៖

សួររកទិញខ្សែក ល ពាក់កចុះឡើងបន្លំលួចរត់ឡើងម៉ូតូត្រូវប្រជាពលរដ្ឋចាប់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្សយ័ម្នាក់ត្រូវបាមនបងប្អូនប្រជាពលរដ្ឋអាជីវករលក់ដូរផ្សារក្រោម ចាប់ឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច ខណៈដែលគេបន្លំលួចខ្សែករបស់អាជីវករលក់ខាងក្នុងផ្សារ ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេម៉ោង១១ និង៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចខាងក្នុងផ្សារក្រោមដែលស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនខាងលើនេះមាន ឈ្មោះ រ៉ន ឆាត ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរជាអ្នកដើរលក់ប៉េងប៉ោង ស្នាក់នៅក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើនេះ ជនសង្សយ័បានទុកម៉ូតូរបស់ខ្លួននៅខាងក្រៅ ហើយបានដើរចូលទៅក្នុងផ្សារដើម្បីទៅសួរកទិញខ្សែកមាស ខណៈដែលអាជីវករលក់មាសសួរនាំ ថាទិ ញប៉ុន្មានជី ភ្លាមៗនោះជនសង្ស័យបានសុំលខ្សែកមាសចុះឡើងៗ ស្រាប់តែជនសង្ស័យបានរត់យកខ្សែកមាសចេញមកក្រៅតម្រង់ កន្លែងដាក់ម៉ូតូ តែត្រូវបានអាជីវករលក់ដូរស្រែក ថា ចោរៗ ខណៈដែលប្រជាពលរដ្ឋនៅខាងក្រៅផ្សារបានស្រែកបន្ថែមទៀត ជនសង្សយ័បានរត់ចោលម៉ូតូសំដៅមកវត្តយាយទេព ត្រូវបានបងប្អូនប្រជាពលរដ្ឋចាប់ឃាត់ខ្លួនបានប្រគល់ឲ្យទៅសមត្ថកិច្ច ខណៈដែលម្ចាស់មាសរកឃើញវិញ និងដកហូតយកត្រឡប់មកវិញ ដោយឡែកជនសង្សយ័បានប្រគល់ ឲ្យទៅសមត្ថកិច្ចនគបាលចាត់ការតាមនីតិវិធិ ។

ប្រភពមួយផ្សេងទៀតបានបង្ហើបឲ្យដឹងផងដែរថា នៅមុនពេលចាប់ខ្លួនបាន ជនសង្ស័យខាងលើនេះ បានបន្លំលួចយកទូរសព្ទ័ដៃ៣គ្រឿងនៅចំណុចខាងផ្សារក្រោមនេះផងដែរ ។

ក្នុងនោះ សមត្ថកិច្ចនគរបាលដកហូតបានលុយក្រដាស់មួយរយៗដែលបន្លំធ្វើសកម្មភាពលួច១៥០០០រៀល និងម៉ូតូមួយគ្រឿងម៉ាកហុងដា វ៉េវ ពណ៌ខ្មៅលឿង ពាក់ស្លាកលេខ ភ្នំពេញ ១E-៨៩៩០ បច្ចុប្បន្ន ជន សង្ស័យខាងលើរួម និងវត្ថុតាងត្រូវបានសមត្ថកិច្ចនគបាលការរិយាលយ័ព្រហ្មទណ្ឌកម្រិតស្រាលខេត្តនាំយកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖