ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសចាប់ហ្វ្រាំងខ្លាចទាក់ខ្សែភ្លើងត្រូវរថយន្តហាយឡែនឌ័របុកគូទរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បើករថយន្តម៉ាកព្រូសមួយគ្រឿង និងមានប្តីរួមដំណើរជាមួយផង ហើយបានចាប់ហ្រាំងបង្ខំ ព្រោះខ្លាចទាក់នឹងខ្សែភ្លើងដែលធ្លាក់កាត់ និងទទឹងផ្លូវ ស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងទៀត បើកបរពីក្រោយរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមុខផ្សារស្ទឹងមានជ័យចាស់ តាមបណ្តោយផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញមានខ្សែភ្លើងបានធ្លាក់កាត់ទទឹងផ្លូវក្រោយមកស្រាប់តែមានរថយន្តម៉ាកព្រូស ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AB 3475 បើកបរដោយនារីម្នាក់ និងប្តីរួមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េតក្នុងទិសដៅ ពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុក៏បានចាប់ហ្វ្រាំង បង្ខំព្រោះខ្លាចទាក់ភ្លាមនោះស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2X 0467 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកគូទពេញទំហឹងបណ្តាលរងការខូចខាតយ៉ាងដំណំ តែសំណាងមិនមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ

 


ចែករំលែក៖