ព័ត៌មានទាន់ហេតុការណ៍៖

២ថ្ងៃសមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម២៩នាក់ពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការដោយខុសច្បាប់ និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការចម្រុះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យគោលដៅរួមមាន៖

១-ហាងកាត់សក់ស៊ាងរ៉ៃ បារីស នីនី ហាវ៉ៃ ពិភពសម្រស់ លីលីសុកហុក អូរឫស្សីសង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ពិនិត្យឃើញមាន​ ជនវៀតណាម ចំនួន ០៤នាក់ ស្រី០៣នាក់។

២-បុរីពិភពថ្មី ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ និងហាងហ្វឺតាមបណ្តោយផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានពិនិត្យឃើញមាន​ ជនបរទេសចំនួន ០៤នាក់ ស្រី០៣នាក់។

៣-ហាងកាហ្វេ តាមបណ្ដោយផ្លូវ៣៦៩ ភូមិកណ្ដាល និងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពិនិត្យឃើញមានជនជាតិវៀតណាម ចំនួន ២១នាក់ស្រី ០៣នាក់។

សរុបជនជាតិវៀតណាម ដែលត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៣ និង២៤ ខែឧសភា ឆ្នាំ២០១៨ មានចំនួន ២៩នាក់/ស្រី០៩នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅ និងធ្វើការដោយខុសច្បាប់ និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។

ក្រុមប្រតិបត្តិការបានសម្រេច បញ្ជូនជនបរទេសចំនួន ២៩នាក់ ស្រី ០៩នាក់ ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធី ៕


ចែករំលែក៖