ព័ត៌មានទាន់ហេតុការណ៍៖

ពងមាន់ជិន១ម៉ឺនគ្រាប់ត្រូវបានមន្ត្រីជំនាញស្ទាក់ចាប់បានខណៈឈ្មួញនាំចូលពីប្រទេសថៃ

ចែករំលែក៖

ខេត្តបាត់ដំបង៖ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យនិងស្ទាក់ចាប់បានពងមាន់ជិត១០០០០គ្រាប់ ខណៈដែលឈ្មួញនាំចូលពីប្រទេសថៃតាមច្រកប៉ុស្តិ៍អន្តរជាតិដូង ។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការស្ទាក់ចាប់យកពងមាន់ខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមាត់ច្រកប៉ុស្តិ៍ទ្វារអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

លោកបន្តថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះដែរ ជាលទ្ធផលមន្ត្រីជំនាញចាប់យកបានពងមាន់ចំនួន២៧០កញ្ច្រែងស្មើនឹងចំនួន៨១០០គ្រាប់ ។

លោកបន្តទៀតថា ពងមាន់ដែលដកហូតបាននៅពេលនេះត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោលភ្លាមៗ នៅខាងមាត់ច្រកផងដែរ ដោយមានការចូលរួមពីគ្រប់ស្ថាប័នរួមមាន មន្ត្រីគយ ប៉ូលិស និងស្នាក់ការផងដែរ ៕ ប៊ុន ថេត


ចែករំលែក៖