ព័ត៌មានទាន់ហេតុការណ៍៖

ឃើញនាងង្គុយនិយាយទូរស័ព្ទតែឯង ខ្ទប់មាត់អូសចូលព្រៃចាប់រំលោភនារីម្នាក់ តែមិនបានសម្រច

ចែករំលែក៖

ខេត្តក្រចេះ៖ យុវជនឃ្លានតណ្ហាម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពព្យាយាមចាប់រំលោភនារីម្នាក់រំលោភ តែមិនបានសម្រច គ្រាដែលនាងកំពុងអង្គុយនិយាយទូរស័ព្ទ នៅមុខសាលាចិនស្ងាត់តែម្នាក់ឯង ។

ជនសង្ស័យៈឈ្មោះ និត ទ្បូយហៅ ឆ្លូញ អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួលខេត្តក្រចេះ ត្រូវនគរបាលចាប់ខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។រីឯនារីរងគ្រោះ អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិ ឃុំជាមួយគ្នា។

សមត្ថកិច្ចនគរបាលស្រុកស្នួល បានឲ្យដឹងថា កាលពី ថ្ងៃពុធ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទីយប់ នារីរងគ្រោះកំពុងអង្គុយនិយាយទូរស័ព្ទ នៅចំណុចសាលាចិនតែម្នាក់ឯង។ ភ្លាមនោះស្រាប់តែជនសង្ស័យបានដើរលបៗចេញពីក្រោយសាលាចិន រួចមកចាប់ខ្ទប់មាត់នារីរងគ្រោះបម្រុងអូសយកទៅរំលោភក្នុងព្រៃខាងក្រោយសាលា ប៉ុន្តែនាងរើបម្រាស់រួច ហើយក៏ស្រែកឲ្យគេជួយទាន់ ។ពេល ឮដូចនេះ ជនសង្ស័យ ក៏រត់គេចខ្លួនបាត់។ លុះដល់ថ្ងៃទី២៤ ខែឧសា ឆ្នាំ២០១៨ នារីរងគ្រោះស្គាល់ច្បាស់ជាជនសង្ស័យខាងលើ ទើបនារីរងគ្រោះមកប្ដឹងសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ស្នួលឲ្យចាប់ខ្លួនចាត់ការតាមច្បាប់តែម្តង ៕ សហការី


ចែករំលែក៖