ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ ចូលរួមពិសារអាហារបួសរ៉ាម៉ាឌនជាមួយពលរដ្ឋខ្មែរអ៊ីស្លាមនៅម៉ាឡេស៊ី និងគ្រោងជួសជុលមជ្ឈមណ្ឌលអប់រំខ្មែរឥស្លាម មួយកន្លែង

ចែករំលែក៖

ម៉ាឡេសុី៖ ក្នុងដំណើរទស្សនកិច្ចលើទឹកដីនៃរដ្ឋ Kelantan ប្រទេសម៉ាឡេស៊ី លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងរៀបចំពិធីពិសាអាហារស្រាយបួសរ៉ាម៉ាឌន ជាមួយស្ថាបនិក គណៈកម្មការ និងសិស្សនិស្សិត នៅមជ្ឈម ណ្ឌលអប់រំខ្មែរអ៊ីស្លាមPPI Kota Bahru ស្ថិតនៅរដ្ឋ Kelan tan ដែលមានចំងាយ៤៥០ គីឡូម៉ែត ពីទីក្រុងគូឡាឡាំពួរ ដោយគ្រោងជួយធ្វើការជួសជុល កែលម្អឲ្យមានសោភណ្ឌភាពស្អាតឡើងវិញ នៅពេលខាងមុខ។

ក្នុងឱកាសនោះ ក៏គណៈប្រតិភូកម្ពុជា ក៏បានឃើញ ពីសភាពចាស់ទ្រុឌទ្រោមរបស់មជ្ឈមណ្ឌលអប់រំខ្មែរអ៊ីស្លាម PPI Kota Bahru ដែលមានវៃចំណាស់មួយនេះ លោក អូស្មាន ហាស្សាន់ក៏ បានជម្រាបដល់គណៈគ្រប់គ្រងមជ្ឈមណ្ឌលថា លោក នឹងព្យាយាម ដោះស្រាយគ្រប់នីតិវិធី ដើម្បីធ្វើការអភិវឌ្ឍមជ្ឈមណ្ឌលប្រវត្តិសាស្រ្តមួយនេះ ឲ្យបានល្អប្រសើរ តាំងពីអាគារសិក្សា ការិយាល័យរដ្ឋបាល និងកម្រិតស្តង់ដារអប់រំជាដើម ។

ក្នុងដំណើរចុះពិនិត្យ មជ្ឈមណ្ឌលគ្រោងជួសជុលនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃសុក្រ ១១កើត ខែជេស្ន ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៨។

តាមការបញ្ជាក់ឲ្យដឹពីលោកសាស្ត្រាចារ្យ មូសា សាឡេះ បានជម្រាបពីសាវតា នៃមជ្ឈមណ្ឌលនេះថា៖ មជ្ឈមណ្ឌល នេះជាថ្នាល បណ្តុះ បណ្តាលកូនខ្មែរតែមួយគត់ ដែលកសាងនៅឆ្នាំ១៩៨៧ ហើយដំណើរការនៅឆ្នាំ១៩៩០ ជាគំនិត្យផ្តួចផ្តើម និងកសាងដោយ កូនខ្មែរ ២រូប គឺរូបលោក និង សាច់ញាតិម្នាក់ទៀត ហើយមជ្ឈមណ្ឌលនេះ ជាថ្នាលបណ្តុះ បណ្តាលដែលទទួលសិស្សខ្មែរអ៊ីស្លាម ដែលមករស់នៅសិក្សាបំប៉នចំណេះដឹងមុននឹងទៅប្រលងប្រជែងជាមួយសាលារដ្ឋម៉ាឡេស៊ី ដែលមកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលសម្រេចបានការបណ្តុះបណ្តាលធនធានមនុស្សមិនតិចជាង ១០០០នាក់ ដែលបានបញ្ចប់ការសិក្សាពីម៉ាឡេស៊ី និងបណ្តាប្រទេសផ្សេងៗ ហើយក្លាយជាបញ្ញវន្ត ,សាស្ត្រាចារ្យ ,បណ្ឌិត, អ្នកជំនួញ បុគ្គលិកក្រុមហ៊ុនឯកជន និង ស្ថាប័នរដ្ឋ ជាដើម ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ នៅពេលខាងមុខមជ្ឈមណ្ឌអប់រំខ្មែរអ៊ីស្លាមមួយនេះ លោកមានគំនិតចូលរួមសហការជាមួយ បណ្ដាអង្គការដៃគូរនានា ធ្វើការកែលម្អឡើងវិញ ឲ្យស្របតាមស្ដង់ដារអន្ដរជាតិ ដើម្បីទុកឲ្យកូនខ្មែរបានមកស្ដាក់អាស្រ័យរៀនសូត្រ នៅទីនេះសាកសមជាថ្នាលបណ្ដុះធនធានមនុស្ស ដែលមានគុណភាពប្រសិទ្ធភាពស្ដង់ដារអន្ដរជាតិ ។ លោកក៏បានកោតសរសើរដល់ស្ថាបនិក និង គណៈកម្មការទាំងអស់ដែលបានពលីតស៊ូ ដើម្បីកូនខ្មែរបង្កើតបានជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សមួយយ៉ាងសំខាន់ និងមានសារៈប្រយោជន៍សំខាន់បំផុតដល់សង្គមជាតិកម្ពុជាទាំងមូលផងដែរ ៕ សំរិត

 


ចែករំលែក៖