ខេត្តប៉ៃលិន៖ មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់ម្នាក់ ស្លាប់ម្នាក់ និងស្រាលម្នាក់ ដោយសាររថយន្តម៉ាក អីស៊ុយៗ កង់១០បានបើកបរល្បឿនលឿនស្របទិសដៅគ្នាពីកើតទៅលិច ក៏បានជែងម៉ូតូសណ្ដោងរ៉ឺម៉កមិនផុតក៏កៀរតែម្តង កាលពីវេលាម៉ោង ១៩ និង១២ នាទី ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សមត្ថកិច្ចបានប្រាប់ថា ហេតុការណ៍ខាងលើនេះដែលបណ្តាលឲ្យមនុស្ស១នាក់ស្លាប់ របួសធ្ងន់១នាក់ និងរបួសស្រាល១នាក់ ខូចខាតរថយន្ត ០១គ្រឿង និងម៉ូតូសណ្ដោងរ៉ឺម៉ក ១គ្រឿង ។ អ្នកបើកបររថយន្ត ឈ្មោះ ណារ៉ាធិប ម៉ៃកាង អាយុ២៥ ឆ្នាំ មុខរបរ បើកបររថយន្តដឹកដំឡូងមី ជនជាតិ ថៃ សញ្ជាតិ ថៃ រស់នៅភូមិសីងអាំង ឃុំតុបកុក ស្រុកកុបកូក ខេត្តនគរាជ បើកបររថយន្តម៉ាក ISUZU ពាក់ផ្លាកលេខ 81-3979 THAILAND ខូចខាត់ស្រាល ។
សមត្ថកិច្ចបន្តថា ទី១-ជនរងគ្រោះឈ្មោះ មាស ម៉ឺន ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ រស់នៅភូមិអូរអិល ឃុំស្ទឹកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន របួស់ធ្ងន់ (បាក់ឆ្អឹងជំនីខាងឆ្វេង) បើកបរម៉ូតូសណ្ដោងរ៉ឺម៉ក។
ទី២-ជនរងគ្រោះឈ្មោះ សូ សោភ័ណ្ឌ ភេទស្រី ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អ្នករួមដំណើរ របួសស្រាល ត្រូវជាប្រពន្ធរបស់អ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក។
ទី៣-ជនរងគ្រោះឈ្មោះ រ៉ាត់ រិទ្ធ អាយុ ៦១ ឆ្នាំ ភេទប្រុស មុខរប កសិករ រស់នៅភូមិ អូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អ្នករួមដំណើរ ស្លាប់នៅនឹកកន្លែងកើតុហេតុ។
ករណីខាងលើបណ្តាលមកពីកត្តាមនុស្សបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹង ៕ ស សារ៉េត