ព័ត៌មានទាន់ហេតុការណ៍៖

ទើបទិញរថយន្តថ្មី ដឹកក្រុមគ្រួសារទៅកោះពេជ្រហូបអីជុំគ្នា អកុសលជួបគ្រោះថ្នាក់ស្លាប់និងរបួស៦នាក់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុស ស្រី យ៉ាងតិច៦នាក់បានរងរបួសធ្ងន់ ស្រាល និងបានស្លាប់២នាក់ ក្នុងនោះមានក្មេងម្នាក់ផងដែរ ខណៈបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកបុកពេញទំហឹងរថយន្តមួយគ្រឿងទៀត ដែលទើបតែទិញថ្មីៗ ដឹកក្រុមគ្រួសារទៅកាន់កោះពេជ្រដើម្បីហូបអីជុំគ្នា ។

ករណីនេះកើតឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវ៦០ម៉ែត្រ កែងផ្លូវ៥០ម៉ែត្រ ព្រំប្រទល់សង្កាត់ជើងឯក ខណ្ឌដង្កោ និងក្រុងតាខ្មៅ ខេត្តកណ្តាល ។

សាក្សីនិយាយថា ករណីនេះបង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ល្បឿនលឿនជ្រុលទៅបុករថយន្តរងគ្រោះដែលមានមនុស្សទាំងអស់៦នាក់ រងរបួសធ្ងន់ និងស្រាល ហើយបានស្លាប់២នាក់ខណៈបញ្ជូនដល់មន្ទីរពេទ្យ  ។ ក្រោយកើតហេតុ អ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ៕ ជឹម ភារ៉ាដង្កោ


ចែករំលែក៖