ព័ត៌មានទាន់ហេតុការណ៍៖

រួមភេទជាមួយនាងម៉ាស្សា​ ពេលចេញមកវិញបាត់លុយ និងលួចដូរលុយដុល្លារក្លែងក្លាយទៀត ផ្អើលដល់ប៉ុស្ដិ៍ប៉ូលិស

ចែករំលែក៖

ភ្នំពេញ ៖ បុរសពីរនាក់បានជិះម៉ូតូឌុបគ្នាទៅកោសជប់ និងម៉ាស្សាក្រលៀន(រួមភេទ)អស់ម្នាក់៦ម៉ឺនរៀល តែពេលគិតលុយចេញមកវិញ ក៏ស្រាប់តែបាត់លុយ និងត្រូវពួកគេដូរលុយក្លែងក្លាយទៀត ទើបមានការតវ៉ាបង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកនាំខ្លួនភាគីទាំងពីរទៅកាន់ប៉ុស្ដិ៍នគរបាល ។

ករណីខាងលើនេះ បានកើតឡើង​នៅវេលាម៉ោង៣ និង​៣០នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងហាងកោសជប់ សុខសប្បាយ តាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមសម្ដីយុវជនពីរនាក់ដែលចូលទៅកន្លែងម៉ាស្សាខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ជិះម៉ូតូមួយគ្រឿងគ្នាពីរនាក់ បានចូលទៅកន្លែងម៉ាស្សាកោសជប់ខាងលើ និងមានលុយចំនួន៩០$ផងដែរ ដោយពួកគាត់បានម៉ាស្សាខ្លួនផង និងម៉ាស្សាក្រលៀនផង(រួមភេទ) អស់មួយសន្ទុះ ។ ក្រោយពីពួកបានម៉ាស្សាចប់សព្វគ្រប់ ពួកគេក៏បំរុងចេញមកវិញ និងបានដកលុយដើម្បីឲ្យថ្លៃសេវា តែពេលដកមកបានឲ្យលុយទៅនារីម៉ាស្សាខាងលើចំនួន៦ម៉ឺនរៀល ឯម្នាក់ទៀតមិនទាន់ឲ្យទេ ស្រាប់តែបាត់លុយក្នុងកាបូបចំនួន៦ម៉ឺនរៀល ថែមទាំងមានគេប្ដូរដាក់លុយដុល្លារក្លែងក្លាយឲ្យចំនួន30$ថែមទៀតផង ទើបធ្វើឲ្យពួកគាត់កើតទុក្ខមិនសុខចិត្តក្នុងការបោកប្រាស់លុយកាក់ខាងលើនេះ ក៏បានសុំការអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋានតែម្ដង ។

ចំណែកក្រុមនារីៗខាងលើវិញ ពួកគាត់បានប្រកែក និងប្រាប់ថា​ គ្មានការដូរលុយ និងលួចលុយភ្ញៀវនោះទេ ។ ដោយសារភាគីទាំងពីរនៅតែជជែកវែកញែករកតែឈ្នះរៀងៗខ្លួន សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ បានចុះទៅនាំខ្លួនភាគីទាំងពីរមកកាន់ប៉ុស្ដិ៍ ដើម្បីសួរនាំ ។

ក្រោយពីមានការសួរនាំរបស់សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ហើយភាគីទាំងពីរគ្មានភាស់តាងសម្រាប់ដាក់បន្ទុករៀងៗខ្លួន ទើបពួកគេមិនប្ដឹងផ្ដល់គ្នា​ និងសម្រេចចិត្តបញ្ចប់រឿងនៅក្នុងប៉ុស្ដិ៍សមត្ថកិច្ចតែម្ដង ៕ ភារ៉ា ដង្កោ


ចែករំលែក៖