ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ត្រូវកម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀនបង្ក្រាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តរតនគីរី ៖ សមត្ថកិច្ចក្រសួងមហាផ្ទៃសហការជាមួយនឹងកម្លាំងស្នងការខេត្ត ចាប់បានជនសង្សយ័ចំនួន០៣នាក់ និងវុត្ថុតាងប្រភេទម្សៅពណ៌សរ (ហៅម៉ាទឹកកក) ជិតមួយគីឡូក្រាម បញ្ជូនទៅសាលាដំបូងខេត្ត ។

ក្នុងប្រត្តិបតិការបង្ក្រាបករណីនេះធ្វើឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះសំណាក់ម៉ូដែលកាឡាក់សុី2 ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់បឹងយក្សឡោម ក្រុងបានលុង ខេត្តរតនៈគីរី ។

នគរបាលការិយាលយ័គ្រឿងញៀននៃស្នងការខេត្តបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន៖

ទី១.ឈ្មោះ អុឹម វុទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនៈគីរី។

ទី២.ឈ្មោះ ឆៃ រ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន ពិតប្រាកដ រស់នៅភូមិគ៦០ ឃុំត្រពាំងក្រហមស្រុកកូនមុំ ខេត្តរតនៈគីរី។

ទី៣.ឈ្មោះ ស៊ុន សំអឿន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិទេសអន្លុងសង្កាត់បឹងកន្សែងក្រុងបានលុងរតនៈគីរី។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងបីរនាក់ខាងលើនៅក្នុងខេត្តរតនៈគីរីជាមុខសញ្ញាជក់ និងជួញដូរគ្រឿងញៀនយ៉ាងសកម្មទៀតផង។

ប្រភពបន្តថា ការចុះបង្រ្កាបនេះ រឹបអូសបានវុត្ថុតាងរួមមានប្រភេទគ្រឿងញៀន (ម៉ាទឹកកក) ចំនួន២០ថង់(១៥ថងតូច៥ថងធំ) មានទំងន់៨៨៧.០២ក្រាម។ ម៉ូតូសេ១២៥ទ្រឹមពណ៌ខ្មៅមួយគ្រឿងស្លាកលេខរតនៈគីរី១B ៣៨២៥ ។

ទូរទស្សន៍LCDភ្ជាប់កាមេរ៉ាសុវត្ថិភាពមួយគ្រឿង ដាវសាំម៉ូរៃមួយដើមលិខិតលក់ទិញរថយន្តមួយសន្លឹកសៀវភៅគ្រួសារមួយច្បាប់ និងទូរសព្ទ័មួយគ្រឿងម៉ាក NOKia ចុចពិល ។

វុត្ថុតាងនិ ងជនសង្សយ័ទាំងបីនាក់កំពុងឃុំខ្លួនបណ្តោសអាសន្ននៅស្នងការខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជួនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមវិធីច្បាប់។

ទាក់ទិននឹងករណីខាងលើលោក លាង អិុម ប្រធានការិយាលយ័គ្រឿងញៀននៃស្នងការខេត្តបានឲ្យដឹងថាកាចុះបង្រ្កាបគ្រឿងញ៉ានខាងលើនេះដឹកនាំដោយលោកវរៈសេនីយ៍ទោ ជាវ វណ្ណា នាយការិយាលយ័ប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃរួមសហការជាមួយនឹងលោកព្រះរាជ្ញអាជ្ញាអមសាលាដំបូងខេត្ត និងមន្រ្តីនគបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តផងដែរ ៕ ជីវ័ន្ត


ចែករំលែក៖