ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់លួចទូរស័ព្ទដៃ IPhone បានសម្រេចហើយ តែរត់មិនរួចត្រូវសន្តិសុខតាមចាប់បាន ប្រគល់ជូនសមត្ថកិច្ចវាយខ្នោះ

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវ សន្តិសុខតាមចាប់បានភ្លាមៗ ហើយបានប្រគល់ជូនសមត្ថកិច្ចមូលដ្នានវាយខ្នោះ បន្ទាប់ពីរូបគេបានធ្វើសកម្មភាព លូកយកទូរសព្ទដៃម៉ាក IPhone ពីយុវតីមួយក្រុម ដែលកំពុងអង្គុយលើបង់ កោះពេជ្រ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុច ក្នុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

ជនសង័្សយមាន ឈ្មោះ ធឿន ភិនភាគ​ ភេទប្រុស​ អាយុប្រហែល២៣ឆ្នាំ ជាង ជាបុគ្គលិកធ្វើការក្នុងកន្លែងកម្សាន្តកោះពេជ្រ ។

បើតាមសម្តីនារីខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកខ្លួនមានគ្នា៥នាក់ បានជិះម៉ូតូ មកអង្គុយនៅ ជាប់របង CITY Hall ហើយបានទុកទូរស័ព្ទដៃម៉ាក IPhone កំពុងតែសាកថ្មជាប់នឹងប្រដាប់សាកថ្ម កំពុងតែនិយាយគ្នាលេងស្រាប់តែមាន ជនសង្ស័យខាងលើ បានដើរមកពីខាងក្នុងបរិវេណ CITY Hall មកធ្វើសកម្មភាពហើយបានលួចយកទូរសព្ទដៃ IPhone របស់ខ្លួន តែចៃដន្យពេលលូកយកទូរសព្ទដៃ ខ្សែសាកដែលដោតថ្មជាប់ទូរស័ព្ទទាក់ជើងមិត្តភក្តិរបស់ខ្លួន ស្រាប់តែ​ជនសង្ស័យស្ទុះរត់យកទូរស័ព្ទ ទើបពួកខ្លួននាំគ្នាស្រែកចោរៗដើម្បីឲ្យគេជួយដេញចាប់ក៏បានផ្អើលដល់សន្តិសុខកោះពេជ្រ ជួយដេញតាមចាប់បានទើប ប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ួន្លេបាសាក់តែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលបុ៉ស្តិ៍ទន្លេបាសាក់ នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមបដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖