ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់អាក្រាតកាយជាអំពើឃាតកម្ម សម្លាប់ប្លន់យកម៉ូតូនៅក្រុងសិរីសោភ័ណ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សពបុរសម្នាក់មានសភាពហើមស្អុយអាក្រាតកាយត្រូវបានពលរដ្ឋ និងកម្មករសំណង់នៅការដ្ឋានវិទ្យាល័យហ៊ុនសែន ខ្លាកូន បានប្រទះឃើញនៅចំណុចជើងភ្នំខ្លាកូន តំបន់ស្ងាត់ និងជាកន្លែងក្រុមប្រើប្រាស់គ្រឿងញៀន ខាងក្រោយវិទ្យាល័យនេះ ប្រហែល៧០០ម៉ែត្រ នៅភូមិខ្លាកូនសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ កាលពីរសៀលថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ បង្កឲ្យមានការភ្ញាក់ផ្អើល ។

ក្រោយពីឃើញហេតុការណ៍នោះហើយ កម្លាំងនគរបាលការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត និងជំនាញនគរបាលក្រុងសិរីសោភ័ណ ចុះទៅត្រួតពិនិត្យ និងស្រាវជ្រាវស៊ើបអង្កេត រកឃើញថាបុរសនោះស្លាប់ដោយអំពើឃាតកម្ម វាយសម្លាប់ ប្លន់យកម៉ូតូ ជនរងគ្រោះមុនការសម្លាប់អាចត្រូវបានមនុស្សប្រុសដូចគ្នារំលោភ ពីព្រោះជនរងគ្រោះជាមនុស្សចូលចិត្តស្រលាញ់មនុស្សប្រុស រឺក៏ជនរងគ្រោះនាំមនុស្សស្រីមករួមភេទហើយត្រូវបានគេរៀបចំគម្រោងដើម្បីសម្លាប់ប្លន់យកម៉ូតូ ។ ប៉ុន្តែទោះបីយ៉ាងណាសមត្ថកិច្ច កំពុងតាមដានស្រាវជ្រាវស៊ើបអង្កេតនោះហើយ ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណប្រាប់ឲ្យដឹងថា សពនោះមានសភាពហើមស្អុយរលួយ ជើងទាំង២កន្ធែក ដៃលាត អត់ខោ មានតែអាវយឺតដៃខ្លីក្រហម ។ ឯខោខូវប៊យដែលស្រាតប្រឡាក់ឈាម នៅឆ្ងាយពីសព១៥ម ។

យោងការធ្វើកោសល្យវិច័យ សពបានរងរបួសបែកក្បាលពីក្រោយ ៤សម ដាច់ចង្ការ៥សម សៀតផ្កាឆ្វេង ស្នាមដាច់៣សម បបូរមាត់លើដាច់៣សម ។ ហើយអាចស្លាប់ពី៥ទៅ៧ថ្ងៃមកហើយ ។

លោកអធិការប្រាប់ឲ្យដឹងទៀតថា ក្រោយមកសមត្ថកិច្ចបានស្រាវជ្រាវស្គាល់ពីអត្តសញ្ញាណជនរងគ្រោះសពមានឈ្មោះ ភឿន សុីមឿន ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ។ ជនរងគ្រោះស្លាប់ដោយឃាតកម្មវាយនឹងដុំថ្ម ។ នៅកន្លែងកើតហេតុរកឃើញដុំថ្ម២ដុំ ប្រឡាក់ឈាម និងប្រទះឃើញខោជនរងគ្រោះនៅម្ងាយពីសាកសពប្រហែល២០ម៉ែត្រ ។

គ្រួសារថា ជនរងគ្រោះបានបាត់ម៉ូតូ១គ្រឿងផងដែរមុនរកឃើញសពនេះ ។ ជនរងគ្រោះបាត់ពីផ្ទះរហូត៥ថ្ងៃ គ្រួសារដើររក និងគ្រូទាយមើលនោះផងដែរ៕ សំវិច្ឆិកា


ចែករំលែក៖