ព័ត៌មានទាន់ហេតុការណ៍៖

Mohamed Salah បង្ហាញពីជំនឿចិត្តថាអាចលេងនៅ World Cup ទោះបីជាកំពុងមានរបួសស្មាក្តី

ចែករំលែក៖

ខ្សែប្រយុទ្ធដ៏សំខាន់របស់ប្រទេសអេហ្ស៊ីប Mohamed Salah បានបង្ហាញពីជំនឿ ចិត្តរបស់ខ្លួនថាគាត់អាច លេងបាល់ទាត់នៅក្នុងកម្មវិធីWorld Cupក្នុងប្រទេសរុស្ស៊ីខែ ក្រោយ បានបើទោះបីជាគាត់កំពុងតែមានរបួសស្មាក៏ដោយ។

Mohamed Salah ត្រូវបានផ្តូរចេញទាំងទឹកភ្នែកនៅក្នុងការប្រកួតដណ្តើម ជើងឯកChampions League ជាមួយនឹងក្រុមReal Madridដោយសាររង របួសស្មាពេលប៉ះទង្គិចជាមួយខ្សែការពារអេស្ប៉ាញ Sergio Ramos។ ក្រោយចប់ការប្រកួត Real Madrid បានយកឈ្នះ៣ទល់នឹង១ទៅលើក្រុមហង្សក្រហម Liverpool។

ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរបស់ហង្សក្រហមនេះបានថ្លែងនៅលើបណ្តាញសង្គម Twitterថា “វាពិតជារាត្រីដ៏អាក្រក់ ប៉ុន្តែខ្ញុំជាអ្នកប្រយុទ្ធ ទោះជាមានឧបសគ្គតែខ្ញុំនៅតែជឿជាក់ថា ខ្ញុំនឹងអាចទៅរុស្ស៊ីហើយធ្វើឲ្យអ្នកទាំងអស់គ្នាមានមោទនភាព។ ក្ដីស្រឡាញ់និងការគាំទ្រនឹងផ្ដល់កម្លាំងចិត្តដល់ខ្ញុំ”។

គួរបញ្ជាក់ថា អេហ្ស៊ីបត្រូវចាប់ផ្ដើមយុទ្ធនាការ World Cup 2018 នៅរុស្ស៊ី នាថ្ងៃទី១៥ ខែមិថុនា ដោយត្រូវប្រឈមជាមួយអ៊ុយរុយហ្គាយនៅទីក្រុង Yekaterinburg មុនជួបជាមួយម្ចាស់ផ្ទះ រុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីត ជាបន្តបន្ទាប់ក្នុងពូល A៕ ដេវីត


ចែករំលែក៖