ភ្នំពេញ ៖ តាមរយ:ទំព័រហ្វេសប៊ុករបស់ខ្លួន បន្ទាប់ពីបានឃើញនូវការបង្ហោះរូបភាពកម្មការិនីខ្មែរឥស្លាមជាច្រើនកំពុងថ្វាយបង្គុំព្រះនៅក្រោមដើមឈើជាប់របងរោងចក្រ ហើយដែលត្រូវមហាជនអ្នកចូលចិត្តលេងបណ្តាញសង្គម នាំគ្នាចែកចាយជាបន្តបន្ទាប់នោះ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារផងនោះបានចូលទៅ Comment នៅលើរូបភាពនោះដោយ លោកសរសេរថា៖ នៅរោងចក្រណាអោយអស័យដ្ឋានមកខ្ញុំ ច្បាស់លាស់ ខ្ញុំនឹងទំនាក់ទំនង សម្របសម្រួលជាមួយ ម្ចាស់រោងចក្រនោះ ដើម្បីឲ្យម្ចាស់រោងចក្រនោះ ជួយសម្រួល កន្លែងថ្វាយបង្គុំ សម្រាប់បងប្អួនគោរព្ធ ប្រតិបត្ដិតាមប្រពៃណីសាសនាបានសមរម្យ ។ លោកបានComment បែបនេះខណៈ ឃើញបណ្ដាញ សង្គមបង្ហោះកាលពីថ្ងៃពុធ ១៤កើត ខែជេស្ន ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៨ ។
លោក អូស្មាន ហាស្សាន់ បានជម្រាបនូវស្ថានភាព នយោបាយ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងមានការអភិវឌ្ឍ ។ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពគ្រប់គ្រាន់ ក្នុងការគោរព្ធប្រតិបត្ដិ តាមជំនឿសាសនារបស់ខ្លួន ។ ការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ ដែលបង្កនូវភាព ងាយស្រួលគ្រប់បែបយ៉ាងនៅកម្ពុជា ស្របនឹងប្រទេសមានសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ កាន់តែខ្លាំងឡើង មធ្យោបាយធ្វើ ដំណើរលើផ្លូវថ្នល់ខ្វាត់ខ្វែង ហេដ្ឋារចនាសម្ព័ន្ឋត្រូវបាន និងកំពុងរៀបចំឲ្យកាន់តែល្អប្រសើរថែមទៀត ហើយមិនតែប៉ុណ្ណោះ ការទំនាក់ទំនងផ្លូវអាកាសក៏ត្រូវបានដំណើរការ ហោះត្រង់ពីម៉ាឡេស៊ី មកកម្ពុជា ផ្ទាល់តែម្ដង និងពីកម្ពុជាទៅមកជាមួយប្រទេសនានា ក៏ចេះតែមានការកើនឡើងជាលំដាប់ ជាហេតុដែល លំហូរកំណើនសេដ្ឋកិច្ច និងការវិនិយោគកាន់តែមានសំទុះខ្លាំងឡើង។
បន្ទាប់ពីបានឃើញComment ខាងលើនេះប្រជាពលរដ្ឋខ្មែរអ៊ីស្លាមជាច្រើនបានសម្តែងនូវក្តីរំភើប រីករាយ និងសង្ឃឹមថា ថ្នាក់ដឹកនាំជាន់ខ្ពស់អ៊ីស្លាម នឹងជួយអន្តរាគមន៍ទៅកាន់រោងចក្រខាងលើនោះ និងបណ្តារោងចក្រផ្សេងៗដ៏ទៃទៀត ដែលកម្មករ កម្មការិនីខ្មែរអ៊ីស្លាម ធ្ពិវការងារហើយ ពិ បាករកកន្លែងថ្វាយបង្គុំឲ្យបានឲ្យបានឆាប់រហ័ស។
សូមជម្រាបថា៖ រោងចក្រដែលកម្មការិនីខ្មែរឥស្លាមមិនមានកន្លែងថ្វាយបង្គុំត្រឹមត្រូវ ហើយត្រូវថ្វាយបង្គុំក្រោមដើមឈើនោះ ស្ថិតនៅភូមិព្រៃពីស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕ សំរិត