ព័ត៌មានទាន់ហេតុការណ៍៖

Lionel Messi ចង់ប្តូរពានធ្លាប់ឈ្នះជាមួយនឹង Barcelona យកពានឲ្យជម្រើសជាតិវិញ

ចែករំលែក៖

ខ្សែប្រយុទ្ធ Lionel Messi បានបង្ហាញពីសេចក្តីស្រែកឃ្លានឈ្នះ ពានរង្វាន់យ៉ាងខ្លាំងជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីនខណៈដែលរូបគាត់បានឈ្នះពានរាប់មិនអស់ជាមួយនឹងក្រុមបាល់ទាត់Barcelona។

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះបានបញ្ជាក់ថា គាត់ហ៊ានយកពានដែលឈ្នះជាមួយនឹងក្រុម Barcelona មកដូរជាមួយនឹងពានរង្វាន់ជូនដល់ក្រុមជម្រើសជាតិអាហ្សង់ទីនបើអាចធ្វើទៅបាននៅមុនពេលការប្រកួត World Cup ឆ្នាំ២០១៨ក្នុងប្រទេសរុស្ស៊ីឈានចូលមកដល់។

កីឡាករវ័យ៣០ឆ្នាំ Lionel Messi ធ្លាប់ឈ្នះពានចំនួន៣២គ្រឿងហើយ ឲ្យក្រុមយក្សអេស្ប៉ាញនិងធ្លាប់ឈ្នះពានរង្វាន់កីឡាករឆ្នើមពិភពលោក Ballon d’Or រហូតដល់ទៅ៥ដង។ សម្រាប់ក្រុមជម្រើសជាតិវិញLionel Messiបានត្រឹមតែខកចិត្តនៅ វគ្គផ្តាច់ព្រ័ត្រ ប៉ុណ្ណោះដូចជា វគ្គផ្តាច់ព្រ័ត្រWorld Cup ឆ្នាំ២០១៤ និងពានរង្វាន់អាមេរិកខាងត្បូង Copa America ឆ្នាំ២០១៥ និងឆ្នាំ២០១៦៕ ដេវីត


ចែករំលែក៖