ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន អបអរសាទរ គណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក​កាលថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ដូច្នេះថា៖

«អបអរសាទរ គណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦

នៅព្រឹកមិញនេះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការចាប់លេខរៀង គណបក្សនយោបាយទាំង២០ សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ។

គណបក្សប្រជនកម្ពុជា ត្រូវចាប់លេខរៀងបានលេខ ទី ២០ ដែលជាលេខងាយស្រួលចំណាំដល់ ពលរដ្ឋទូទាំងប្រទេស។ គជប នឹងដាក់បង្ហាញការបោះពុម្ពទម្រង់សន្លឹកឆ្នោតនៅពេលឆាប់ៗនេះ។

ខាងក្រោមនេះជាលេខរៀងរបស់ គណៈបក្សនយោបាយនានា ដែល(គ.ជ.ប) បានធ្វើការចាប់លេខរៀងនៅព្រឹកថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨

-លេខ១ បានទៅលើគណបក្ស «គណបក្សខ្មែររួបរួមជាតិ»

-លេខ២ បានទៅលើគណបក្ស «គណបក្សមាតុភូមិយើង»

-លេខ៣ បានទៅលើគណបក្ស «គណបក្សពន្លឺថ្មី»

-លេខ៤ បានទៅលើគណបក្ស «សញ្ជាតិកម្ពុជា»

-លេខ៥ បានទៅលើគណបក្ស «ខ្មែរក្រោក»

-លេខ៦ បានទៅលើគណបក្ស «សំបុកឃ្មុំ»

-លេខ៧ បានទៅលើគណបក្ស «ប្រជាធិបតេយ្យមូលដ្ឋាន»

-លេខ៨ បានទៅលើគណបក្ស «ខ្មែរសាធារណរដ្ឋប្រជាធិបតេយ្យ»

-លេខ៩ បានទៅលើគណបក្ស «រស្មីខេមរា»

-លេខ១០ បានទៅលើគណបក្ស «សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ»

-លេខ១១ បានទៅលើគណបក្ស «ខ្មែរសាធារណរដ្ឋ»

-លេខ១២ បានទៅលើគណបក្ស «ខ្មែរឈប់ក្រ»

-លេខ១៣ បានទៅលើគណបក្ស «ហ្វ៊ុនស៊ិនប៉ិច»

-លេខ១៤ បានទៅលើគណបក្ស «ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច»

-លេខ១៥ បានទៅលើគណបក្ស «យុវជនកម្ពុជា»

-លេខ១៦ បានទៅលើគណបក្ស «ធម្មាធិបតេយ្យ»

-លេខ១៧ បានទៅលើគណបក្ស «ឆន្ទះខ្មែរ»

-លេខ១៨ បានទៅលើគណបក្ស «ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា»

-លេខ១៩ បានទៅលើគណបក្ស «ខ្មែរតែមួយ»

-លេខ២០ បានទៅលើគណបក្ស «ប្រជាជនកម្ពុជា»

អរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជន ព្រមទាំងកូនក្មួយកម្មករកម្មការនីដែលមានជំនឿជឿជាក់ គាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ទាំងក្នុងអណត្តិមុនៗ និងនៅក្នុងអណត្តិនេះ ដែលមានលេខរៀងទី២០» ៕


ចែករំលែក៖