ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋរស់នៅភូមិ កោះរំដួល ឃុំរកាខ្ពស់ ស្រុកស្អាងកំពុង ព្រួយបារម្ភជួបគ្រោះបាក់ដីច្រាំងទន្លេបាត់ បង់ផ្ទះសម្បែង និងដីចម្ការក្នុងរដូវវស្សា នេះ ខណៈសាឡង់បូមខ្សាច់របស់ក្រុមហ៊ុន សងសុភាពជាច្រើនគ្រឿងសម្រុកធ្វើសកម្ម ភាពបូមខ្សាច់យ៉ាងគំហុកនៅកន្លែង ដដែលៗ រៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋនិយាយថា ពួកគាត់មាន តែដីទីផ្ទះមួយកន្លែងរស់នៅក្បែរមាត់ទន្លេចម្ងាយប្រមាណតែដប់ម៉ែត្រប៉ុណ្ណោះ បើ មានសាឡង់បូមខ្សាច់ធំៗមកធ្វើសកម្ម ភាពបូមយកខ្សាច់នៅក្បែរខាងនិងកន្លែង ដដែលៗទៀតដូច្នេះនោះ អ៊ីចឹងផ្ទះសម្បែង របស់ពួកគាត់អាចប្រឈមជួបគ្រោះបាក់ដី ច្រាំងធ្លាក់ចូលទៅក្នុងទន្លេហើយ។
ប្រជាពលរដ្ឋលើកឡើងទៀតថា ដោយ សារតែឃើញសកម្មភាពសាឡង់បូមខ្សាច់ នៅក្បែរខាង ហើយបូមនៅតែកន្លែងដដែលៗ នេះហើយ ទើបមានលោកយាយម្នាក់រស់ នៅតែជាមួយចៅមានការបារម្ភខ្លាចបាក់ដី ផ្ទះធ្លាក់ចូលទៅក្នុងទន្លេហើយ សព្វថ្ងៃនេះ គាត់បានចាកចេញពីផ្ទះនាំចៅទៅជួលផ្ទះ រស់នៅឯក្រុងតាខ្មៅ។
ប្រជាពលរដ្ឋខ្លះទៀតបានលើកឡើង ដែរថា ពួកគាត់ក៏មានការបារម្ភខ្លាំងដែរ នៅពេលដែលសាឡង់ធំៗធ្វើសកម្មភាព បូមខ្សាច់នៅក្បែរខាង និងនៅតែកន្លែង ដដែលៗដូច្នេះនោះ ពីព្រោះឲ្យតែយ៉ាង នេះដីចម្ការរបស់ពួកគាត់អាចប្រឈមបាក់ ធ្លាក់ចូលក្នុងទន្លេអស់ហើយ។ កន្លងមក ធ្លាប់មានករណីគ្រោះបាក់ដីច្រាំងទន្លេពីរ លើកមកហើយបានបណ្តាលឲ្យដីចម្ការ ស្វាយរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ បាក់ធ្លាក់ចូលទៅក្នុងទន្លេបាសាក់។
ពួកគាត់ស្នើសុំដល់អាជ្ញាធរពិសេស ក្រសួងពាក់ព័ន្ធគួរមានចំណាត់ការបញ្ឈប់ លែងឲ្យមានការបូមខ្សាច់បន្តទៀត។
ពាក់ព័ន្ធនឹងការស្នើសុំនេះ លោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែ និង ថាមពល បានប្រាប់ឲ្យដឹងកាលពីរសៀល ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០១៨ថា លោកនឹងចាត់ឲ្យមន្ត្រីតាមឃ្លាំមើល ប្រសិនបើមានករណីបូម ហួសមិនចំឡូត៍ដែលក្រសួងបានកំណត់ក្នុង អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនក្រសួងនឹងមានចំណាត់ការលើក្រុមហ៊ុននេះ៕ ហេង នរិន្ទ្រ