ព័ត៌មានទាន់ហេតុការណ៍៖

មានជំងឺរ៉ាំរ៉ៃព្យាបាលមិនជាចងកសម្លាប់ខ្លួនក្នុងផ្ទះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារស្រែកហៅអ្នកភូមិជិតខាងជួយសង្គ្រោះប៉ុន្តែអកុសលយឹតពេលទៅហើយ ខណៈដែលស្ត្រីចំណាស់ម្នាក់បានចងកសម្លាប់ខ្លួនក្នុងផ្ទះកាលពីថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល នៅចំណុចភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យនគរវត្តដឹងថា ស្ត្រីដែលសម្លាប់ខ្លូនមានឈ្មោះសុខ រឹត អាយុ៥៣ឆ្នាំមុខរបរកសិកររស់នៅភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។

បើតាមក្រុមគ្រួសារស្ត្រីខាងលើបានប្រាប់សមត្ថកិច្ចថា ម្ដាយរបស់ខ្លួនគឺមានជំងឺប្រចាំកាយយូរឆ្នាំមកហើយ ខណៈធ្លាប់យកទៅព្យាបាលនៅមន្ទីរពេទ្យដែរ ប៉ុន្តែនីមិនបានធូរស្រាលសោះ ណាមួយថវិកាមិនគ្រប់គ្រាន់ចេះតែទុកមួយទៅមួយថ្ងៃ រហូតមកដល់ថ្ងៃកើតហេតុ ដោយកូនៗជាប់រវល់ចេញទៅក្រៅផ្ទះ លុះវេលាម៉ោង៣រសៀល បានត្រឡប់មកផ្ទះស្រាប់តែឃើញម្ដាយចងក នឹងខ្សែគោ ជាមួយននោងឈើក៏បង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមកសមត្ថកិច្ចនគរបាល ក៏ដូចជាកងរាជអាវុធហត្ថ ស្រុក និងនគរបាលជំនាញខេត្តព្រមទាំងគ្រូពេទ្យបានមកពិនិត្យសពទើបដឹងថា ស្លាប់ដោយចងកពិតប្រាកដមែន មិនមានស្លាកស្នាមសម្គាល់ថាជារឿងឃាដកម្មអ្វីនោះទេ ទើបប្រគល់ទៅឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖