ខ្សែបម្រើ Raheem Sterlingរបស់ក្រុមជម្រើសជាតិអង់គ្លេស ដែលទើបតែជួយក្រុម Manchester Cityឈ្នះជើងឯកអង់គ្លេស Premier Leagueបានបង្ហើបឲ្យដឹងពីមូលហេតុដែល គាត់សាក់រូបកាំភ្លើង AK 47 លើជើងស្តាមរបស់គាត់។
កីឡាករវ័យ២៣ឆ្នាំរូបនេះរងការរិះគន់យ៉ាងខ្លាំងនៅពេលដែលគេឃើញគាត់មានរូបសាកកាំភ្លើងក្នុងពេលហ្វឹកហាត់ជាមួយនឹងក្រុមជម្រើសជាតិដោយសារតែគេគិតថាគាត់ជាអ្នកគាំទ្រអវុធ ដែលជាឧបករណ៍សម្រាប់បំផ្លាញអាយុជីវិតមនុស្ស។
ប៉ុន្តែRaheem Sterlingបានឆ្លើយតបទៅនឹងអ្នករិះគន់ថា មូលហេតុដែលគាត់សាក់ រូបកាំភ្លើង AK 47 លើជើងខាងស្តាំរបស់គាត់ដោយសារតែគាត់ចង់សន្យាថា គាត់នឹងមិនប៉ះ ពាល់កំាភ្លើងនោះទេ។ កត្តាដែលគាត់សន្យាបែបនេះ ព្រោះតែឪពុករបស់គាត់ត្រូវបានគេបាញ់សម្លាប់តាំងពីគាត់មានអាយុ២ឆ្នាំមកម្ល៉េះ។
តាមពិតទៅRaheem Sterlingមិនមែនមានតែរូបសាក់កាំភ្លើងមួយនោះទេ គាត់មានរូបសាកជាច្រើនទៀតហើយក៏មានសរសេរអក្សរថា “អរគុណអ្នកម្តាយដែលបាន ពពោះរូបកូនរយៈពេល៩ខែទាំងក្តីឈឺចាប់។ មិនត្រឹមតែប៉ុណ្ណោះគាត់ក៏មានសាក់រូបឈ្មោះ និងមុខរបស់កូនស្រីគាត់ Melody Rose ដែលបានកើតនៅក្នុងឆ្នាំ២០១២ផងដែរ” ៕ ដេវីត