ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊ីណាបោះពួយយ៉ាងលឿនបានធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ចូលប្រឡាយទឹកបណ្ដាលឲបុរសម្នាក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងក្នុងល្បឿនដូចហោះ ដោយផ្លូវកោងផងនោះបានធ្លាក់ចេញពីផ្លូវបណ្ដាលក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ចូលប្រឡាយទឹកខ្ទៀតចេញតៃកុងចូលក្នុងទឹក បណ្ដាលឲ្យស្លាប់គួរឲ្យរន្ធត់ជាទីបំផុត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១និង៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ក្នុងភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តស៊ីណាពណ៌ស ពាក់ស្លាកលេខ,កំពង់ឆ្នាំង2A-2567 បានធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុខាងលើ ដោយផ្លូវកោង និងងងឹតផងនោះ ក៏បានធ្លាក់ចេញពីផ្លូវ បណ្ដាលរថយន្តក្រឡាប់ជាច្រើនត្រឡប់ហើយខ្ទាតតៃកុងចេញពីរថយន្តស្លាប់គួររន្ធត់ជាទីបំផុត រីឯរថយន្តធ្លាក់ចូលប្រឡាយទឹកផ្ងារជើងច្រងាង ដោយរថយន្តរងការខូចខាតស្ទើរទាំងស្រុង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហកាជាមួយជំនាញវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យស្នងការរាជធានីភ្នំពេញ ។ ដោយឡែកសពជនងគ្រោះសមត្ថកិច្ចបានដឹកយកមកតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំប្រគល់ជូនចាស់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ធឿនព្រែកជ័យ


ចែករំលែក៖