ភ្នំពេញ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានទទួលជនសង្ស័យម្នាក់ពីជនរងគ្រោះ ពីបទ ប៉ុនប៉ងរំលោភ ដែលបានធ្វើសកម្មភាព នៅផ្លូវក្នុង ភូមិចំបក់ធំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨យប់ ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ។
មន្រ្តីកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានឲ្យដឹងថា ជនសង្ស័យឈ្មោះសេក ឆវ័ន្ត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបកម្មករសំណង់រស់នៅភូមិព្រៃព្រួច ឃុំព្រៃព្រួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ចំណែកជនរងគ្រោះឈ្មោះ គង់ សុខា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនី រស់នៅភូមិចំបក់ធំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ។
ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ដើម្បីចាត់ការតាមនីតិវិធី ។ វត្ថុតាងចាប់យកពីជនសង្ស័យមាន ; ម៉ូតូចំនួន១គ្រឿងម៉ាកSLព៌ណទឹកប្រាក់ ពាក់ស្លាកលេខ ១ AJ-៥៤៧០ ភ្នំពេញ ; ទូរស័ព្ទ០១គ្រឿងម៉ាកNOKIAចុចពិលព៌ណស ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើស ជួញដូរមនុស្ស និង ការពារអនីតិជន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ ធឿនព្រែកជ័យ