ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តភ្លើងឆក់ជាងធ្វើផ្ទះម្នាក់ស្លាប់នៅស្រុកកំរៀង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បុរស ជាងសំណង់ ម្នាក់ បានស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យខណៈជនរងគ្រោះត្រូវបានចឆ្លងចរន្តអគ្គីសនីឆក់ ស្លាប់។ហេតុការណ៍កើតឡើង នៅវេលា ម៉ោង ១និង៣០នាទីរសៀលថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ត្រង់ ចំណុច ផ្ទះ លោក ស៊ីម វិសិទ្ធ ស្ថិតក្នុង ភូមិ ដូង ឃុំ បឹងរាំង ស្រុក កំរៀង ។

បើតាមសមត្ថកិច្ចមូលដ្ឋានប្រាប់ឱ្យដឹងថាជនរងគ្រោះ ឈ្មោះ ទឹម ហៀ ង ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ ជាងសំណង់ មាន ទីលំនៅ ភូមិ ដូង ឃុំ បឹងរាំង ស្រុក កំរៀង ខេត្ត បាត់ដំបង។

សមត្ថកិច្ចមូលដ្ឋានប្រាប់ឱ្យដឹងទៀតថា៖ នៅ មុនពេល កើតហេតុ ជនរងគ្រោះ ខាងលើ បាន រៀបចំ ធ្វើ បិទ ពិ ដាន ផ្ទះ នៅចំណុចកើតហេតុខាងលើក្រោយមក បាន អូស ខ្សែភ្លើង ដុយ ប៉ះ ទៅ នឹង អន្ទា ដែកក៏ បណ្តាលអោយ ឆក់ រងរបួស ធ្ងន់ ហើបានស្លាប់នៅពេលដឹកបញ្ជូន ទៅ សង្គ្រោះ នៅ មណ្ឌល សុខភាព ត្រាង ។

សាកសព ត្រូវបាន ក្រុមគ្រួសារ យក រៀបចំ ធ្វើបុណ្យ ទៅតាម ប្រពៃណី ៕ សំ វិច្ឆិកា


ចែករំលែក៖