ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកប្រេងក្រុមហ៊ុន​តេលារេចង្កូតធ្លាក់ចេញពីផ្លូវ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា រថយន្តដឹកប្រេងមួយគ្រឿង​​ ក្បាលរថយន្តពាក់ស្លាក លេខ​ 3C 8325 ដែលមានសណ្តោង​រុឺម៉ក់​ ស្លាក លេខ​ 4A 1845 របស់ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ កម្ពជាតេលា បានដាច់ រូទីលចង្កូត រេចង្កូតធ្លាក់ ចេញពីផ្លូវ កាលពីម៉ោងជាង11ត្រង់ ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវសម្តេចសង្ឃ ទេព វង្ស ចន្លោះkm 20-21 ស្ថិតនៅក្រុម១៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ​។

ករណីខាងលើសមត្ថកិច្ចបញ្ជាក់ថា មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖