កន្លងមកថ្មីៗអាមេរិកបានចាប់ផ្តើម ដំណើរការសង្គ្រាមពាណិជ្ជកម្មជាថ្មីជាមួយចិន ដោយលោកត្រាំបានប្រកាសដំឡើង ពន្ធលើផលិតផលនាំចូលជាច្រើនពីចិន។ នៅពេលនេះ លោកត្រាំក៏បានប្រកាសពីគម្រោងដំឡើងពន្ធកម្រិតធ្ងន់ដល់ផលិតផល ដែកនិងអាលុយមីញ៉ូមពីអឺរ៉ុបផង ដែរ។
សារព័ត៌មាន Wall street Journal នៅ ថ្ងៃទី៣១ ខែឧសភាបានផ្សាយថា រដ្ឋាភិ បាលលោក ដូណាល់ ត្រាំ ត្រូវគេរាយ ការណ៍ថាកំពុងតែមានគម្រោងដំឡើងពន្ធក្នុងកម្រិតខ្ពស់ទៅលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីសហភាពអឺរ៉ុប បន្ទាប់ពីបានពន្យារពេលពីរលើករួចមក។
បើតាមប្រភពព័ត៌មានខាងលើ ដែល បានដកស្រង់សម្តីពីមន្រ្តីរដ្ឋាភិបាលអាមេរិក ដែលដឹងឮពីបញ្ហានេះ រដ្ឋបាលរបស់ លោក ត្រាំ ត្រូវគេរំពឹងថា នឹងធ្វើការប្រកាសជាផ្លូវការនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។ ជុំវិញបញ្ហា នេះ សេតវិមានធ្លាប់បានលើកឡើងកាលពីចុងខែមេសាថា ការលើកលែងចំពោះការដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូម សម្រាប់ប្រទេសជាសមាជិក នៃសហ ភាពអឺរ៉ុប នឹងត្រូវពន្យាររហូតដល់ថ្ងៃទី១ ខែមិថុនា ដើម្បីទុកពេល ៣០ថ្ងៃ ចុងក្រោយសម្រាប់ឲ្យប្រទេសទាំងនោះឈានដល់កិច្ចព្រមព្រៀងលើការចរចាផ្នែកពាណិជ្ជកម្ម។
គួរជម្រាបថា កាលពីខែមីនាកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចបង្កើនពន្ធ ២៥ភាគរយ ទៅលើដែកថែបដែលនាំចូល និង ១០ ភាគរយ ទៅលើអាលុយមីញ៉ូមដែលនាំ ចូល ខណៈបានពន្យារពេលនៃការអនុវត្តទៅលើបណ្តាដៃគូពាណិជ្ជកម្មមួយចំនួន របស់អាមេរិក ដើម្បីទុកពេលឲ្យប្រទេស ទាំងនោះ ផ្តល់សម្បទានឲ្យមកទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចៀសការដំឡើងពន្ធ។
កាលពីថ្ងៃទី ២៩ខែឧសភា អាមេរិក បានចាប់ផ្តើធ្វើមសង្គ្រាមពាណិជ្ជកម្ម ជាមួយចិនសាជាថ្មី ក្រោយពេលទីក្រុង វ៉ាស៊ីនតោន ប្រកាស ដំឡើងពន្ធនាំចូល ទំនិញពីចិនទៅកាន់ទីផ្សារអាមេរិក។ ការ សម្រេចខាងលើកើតឡើងក្រោយពេល ប្រទេសទាំងពីរបានសម្រេច បញ្ចប់សង្គ្រាមពាណិជ្ជកម្មកាល់ពីសប្តាហ៍កន្លងមក។
សេតវិមានបានដំឡើងពន្ធនាំចូល ២៥ ភាគរយ សម្រាប់ទំនិញដែលមានតម្លៃរហូតដល់ទៅ៥០ពាន់លានដុល្លារ ពីប្រទេស ចិន ក្នុងនោះក៏មាន បច្ចេកវិទ្យាជាន់ខ្ពស់ ផងដែរ។
ពាក់ព័ន្ធនឹងការដំឡើងពន្ធខាងលើ រដ្ឋ មន្ត្រីក្រសួងពាណិជ្ជកម្ម ចិន បានឆ្លើយតប ទៅវិញភ្លាមៗ ថាសកម្មភាព ខាងលើរបស់ អាមេរិក គឺដើរផ្ទុយ ពីការព្រមព្រៀងពាណិជ្ជកម្មដែលប្រទេសទាំងពីរទទួលបាននា ពេលកន្លងមក។
គោលជំហររបស់ចិន គឺ មិនចង់ឲ្យមានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកឡើយ ប៉ុន្តែចិន ក៏មិនខ្លាចនៅក្នុងសង្គ្រាមពាណិជ្ជកម្មនោះដែរ។ សារព័ត៌មានចិនបានផ្សាយ ថា «ចិននឹងមានវិធានការចាំបាច់ដើម្បី តបត ទៅអាមេរិក ដែលលុបចោលកិច្ច ព្រមព្រៀងពាណិជ្ជកម្មណាមួយ ហើយចិន នឹងវាយបកវិញដល់ទីបញ្ចប់»៕ ម៉ែវ សាធី