ព័ត៌មានទាន់ហេតុការណ៍៖

ជនជាប់ចោទម្នាក់ដេកស្លាប់ដោយសារបង្អត់អាហារខ្លួនឯង រហូតគាំងបេះដូងស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅព្រឹកម៉ោង៦ព្រឹក ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចបានចុះទៅពិនិត្យសាកសពជនជាប់ចោទនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំ ដែលបានស្លាប់ដោយសារតែគាំងបេះដូង ។

សពជនជាប់ចោទឈ្មោះ សុខ មឿន ភេទប្រុស ឆ្នាំកំណើត១៩៧០ នៅលីវ រស់នៅភូមិខ្នាយទង ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជាប់ចោទពីបទៈ ឃាតកម្ម កាលពីថ្ងៃទី០៤.០៣. ២០១៨ ដោយចៅក្រមឈ្មោះឃន សុកល សាលាតំបូងខេត្តកំពង់ធំ ។

ដឹកនាំពិនិត្យដោយលោកព្រះរាជអាជ្ញារង មាស វឌ្ឍនា អមសាលាតំបូងខេត្តកំពង់ធំ និងបុគ្គលិកមន្ទីពេទ្យខេត្ត ។

ការពិនិត្យសាកសពៈក្បាល ដងខ្លួន និងអវៈយវៈ ពុំមានស្លាកស្នាមអ្វីទេ ។

មូលហេតុ: មានជំងឺសសៃប្រសាទ និងបង្អត់អាហារខ្លួនឯងរយៈពេល៣-៤ថ្ងៃ បណ្តាលគាំងបេះដូងស្លាប់នៅម៉ោង៦:ព្រឹកនេះតែម្តង។

សាកសពត្រវបានប្រគល់ជូនលោក មាស គឹមអេង អនុប្រធានពន្ធនាគារខេត្តកំពង់ធំ ដើម្បីចាត់ការបន្ត៕ ប៊ុនរិទ្ធី


ចែករំលែក៖