ប៉ោយប៉ែត៖ ជនជាតិថៃប្រុស ស្រី៣នាក់ បានចូលមកទឹកដីកម្ពុជា ប្រព្រឹត្តល្មើស សង្ស័យជួញដូរថ្នាំញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ ស្ថិតនៅអគារ៧ជាន់ ហើយត្រូវសមត្ថកិច្ចជំនាញចុះបង្ក្រាបទាន់ពេល និងកំពុងតាមប្រមាញ់មេក្លោងនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នគរបាលមន្ទីរប្រឆាំងថ្នាំញៀនគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះឆែកឆេរនៅអគារ7ជាន់ ដកហូតថ្នាំញៀនពីជនជាតិថៃចំនូន3នាក ស្រី2នាក់ ប្រុស1នាក់ ដកហូតថ្នាំប្រភេទមេតំហ្វេតតាមីន ពណ៌ផ្កាឈូក WY6000គ្រាប់ ។
ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីព្រឹកម៉ោង៦ ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ នៅអគារ7ជាន់ ក្នុងទឹកដីកាស៊ីណូ ភូមិក្បាលស្ពាន01 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានបង្ហើបថា ពេលនេះកំពុងស្រាវជ្រាវរកមេក្លោងបន្ត ៕ វណ្ណា