ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិបរទេសម្នាក់ ដេកស្លាប់នៅក្នុងសណ្ឋាគាយូអេង

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិបរទេសម្នាក់បានដេកស្លាប់នៅក្នុងសណ្ឋាគារដែលមានយីហោ យូ អេង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀល ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ក្នុងបន្ទប់លេខ២១៨ ជាន់ទី២ តាមដងផ្លូវសហព័ន្ធរុស្សី បុរីញ៉ូថោន ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពដោយឡែកមួយទៀត បានឲ្យដឹងថា ជនបរទេសដែលស្លាប់ក្នុងសណ្ឋាគារខាងលើ ឈ្មោះ ZILBER ZWEIG HOWARD ភេទប្រុស អាយុ៤៦ឆ្នាំ ជាជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ 465019523 ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានអ្នកសម្អាតតាមបន្ទប់ ដើរសម្អាត លុះគោះទ្វារហៅបន្ទប់លេខ២១៨ ពុំមានសូរឆ្លើយ ទើបប្រាប់ទៅអ្នកគ្រប់គ្រប់ យកកាតអូសបើកទ្វារចូល ស្រាប់តែឃើញ ដេកស្លាប់ផ្កាប់មុខ លើគ្រែ ទើបឆោឡោ លួចរាយការណ៍ស្ងាត់ៗទៅសមត្ថកិច្ចចុះទៅពិនិត្យមើលជាក់ស្តែង ។

តាមសន្តិសុខ យាមនៅសណ្ឋាគារខាងលើបានឲ្យដឹងថា មានមនុស្សស្លាប់ពិនមែន តែចំពោះមូលហេតុ ខ្លួនមិនបានដឹងឡើយ ក្រោយកើតហេតុ ឃើញសមត្ថកិច្ចចុះមក ពិនិត្យ ហើយដឹកសាកសពចេញទៅ ។

តែបើតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ក្រោយពីជំនាញពិនិត្យរួចសាកសព បានដឹកយកទៅតំកល់ទុកនៅមន្ទីរពេទ្យរុស្សី រង់ចាំរាយការណ៍ទៅស្ថានទូត និងសាច់ញាតិមកទទួល ៕ សុខាសែនជ័យ


ចែករំលែក៖