ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតកូរ៉េខាងត្បូងក្តីសង្ឃឹមសម្រាប់គណបក្សកាន់អំណាច

ចែករំលែក៖

គណបក្សប្រជាធិបតេយ្យ កាន់អំណាច របស់ប្រធានាធិបតី មូន ជេអីុន និងគណ បក្សប្រឆាំង បានខិតខំត្រៀមលក្ខណៈ សម្រាប់ការបោះឆ្នោត ឃុំ-សង្កាត់និង ការបោះឆ្នោតសភា បំពេញបន្ថែម នៅថ្ងៃ ទី១៣ ខែមិថុនា ខាងមុខ។ លទ្ធផលនៃការបោះឆ្នោតសភាបំពេញបន្ថែមនាពេលខាងមុខ គឺជាការសម្រេច ថាតើគណបក្សណាមួយទទួលបានអាសនៈច្រើនជាងគេនៅ ក្នុងសភា។

បណ្តាញទូរទស្សន៍កូរ៉េខាងត្បូង កាល ពីថ្ងៃទី៣០ ខែឧសភា បានផ្សាយថា គិត មកទល់ពេលនេះបញ្ជីឈ្មោះបេក្ខភាពចូលរួមបោះឆ្នោតបានបិទបញ្ចប់រួចរាល់ហើយ ។ នៅតំបន់បោះឆ្នោត ស្ថិតនៅក្នុងខណ្ឌ Son gpa នៅទីក្រុងសេអ៊ូល គឺជាទីតាំងដែល ប្រកួតប្រជែង ខ្លាំងជាងគេបំផុតនៅក្នុងការបោះឆ្នោតសភាបំពេញបន្ថែម លើកនេះ ។ គណបក្សប្រជាធិបតេយ្យបានជ្រើសរើសអតីតតំណាងរាស្ត្រ ចូលនិវត្តន៍ឈរ ឈ្មោះ Choi Jae sung មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីមូន ជេអីុន។

ក្នុងពេលជាមួយគ្នានេះគណបក្សកូរ៉េខាងត្បូង សេរីLKP ដែលជាគណបក្សប្រឆាំងបានជ្រើសរើសលោកBae Hyun Jin ជាអតីតអ្នកដឹកនាំកម្មវិធីទូរទស្សន៍MBC ត្រូវបានប្រធានគណបក្ស Hong Jun Pyo ជ្រើរើសជាបេក្ខភាព សម្រាប់ការប្រគួត ប្រជេងយ៉ាងស្វិតស្វាញនេះ។

នៅក្នុងចំណោមទីតាំងបោះឆ្នោតទាំង ១២ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី ១៣ ខែមិថុនា ក្នុងនោះមានទីតាំង ៣កន្លែង នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជិតខាង ។ បច្ចុប្បន្នគណបក្សកាន់អំណាចមានអាសនៈក្នុងសភាច្រើនជាងគណបក្សប្រឆាំង៥ អាសនៈប៉ុណ្ណោះ ។ នៅក្នុងការបោះឆ្នោតបំពេញបន្ថែមនេះ គណបក្សកាន់អំណាច អាចនឹង បន្តទទួលបានអាសនៈបន្ថែមទៀតនៅក្នុងសភា។

គណបក្សកាន់អំណាច របស់ប្រធានា ធិបតីមូន ជេអីុន កំពុងតែមានប្រៀបលើ គណបក្សប្រឆាំង ដោយទទួលបានការគាំ ទ្រខ្ពស់ បន្ទាប់ពីមានទំនាក់ទំនងល្អប្រសើរជាមួយកូរ៉េខាងជើង ពិសេសគឺនៅក្នុងជំនួបពិភាក្សាដោយជោគជ័យ។ ចំណែក គណ បក្ស ប្រឆាំងវិញបានធ្វើឲ្យបាត់បង់ទំនុក ចិត្តពីពលរដ្ឋ ដោយសារតែរឿងអាស្រូវ ពុករលួយ រហូតដល់ដកហូតតំណែង អតីតប្រធានាធិបតី លោកស្រី ផាក គឿន ហេ៕ ម៉ែវ សាធី


ចែករំលែក៖