ខេត្តកំពង់ធំ៖ មានករណីកូនប្រើហិង្សាដោយចេតនាលើឪពុកបណ្ដាលឲ្យបែកក្បាល ហេតុការណ៍នេះបានកើតឡើងកាលពិវេលាម៉ោង១៦និង០០នាទី ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិត្រពាំងទឹម ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បង្កឡើងដោយជនសង្ស័យឈ្មោះ ប៉ុនសុខា ភេទប្រុស អាយុ២២ឆ្នាំ ត្រូវជាកូន បានយកដំបងវាយក្បាលជនរងគ្រោះឈ្មោះ វ៉ាន់ ផន ភេទប្រុស អាយុ៥៧ឆ្នាំត្រូវជាឪពុក បណ្ដាលឲ្យរងរបួសធ្ងន់បែកក្បាល អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ ។មូលហេតុខឹងឪពុកស្ដីបន្ទូស រឿងដើរលែងមិនជួយ និងមិនទៅរៀន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឃាត់ខ្លួនជនបង្ក មកសាកសួរ និងដើម្បីកសាងសំណុំរឿង ៕ ប៊ុនរិទ្ធី