ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់មកពីខេត្តសៀមរាបរកការងារធ្វើមិនបាន តូចចិត្តប៉ងលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ: យុវជនពិការភ្នែកម្នាក់ស្កាត់មកពីខេត្តសៀមរាបមកភ្នំពេញរកការងារធ្វើមិនបាន តូចចិត្តប៉ងលោតទឹកសម្លាប់ខ្លួន តែសន្តិសុខឃើញជួយឃាត់ទាន់ពេល ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៣រសៀលថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅលើស្ពានជ្រោយចង្វាថ្មី ស្ថិតនៅភូមិដើមគ សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

យុវជនប៉ងលោតទឹកសម្លាប់ខ្លួនខាងលើមានឈ្មោះ គ.ក.វ អាយុ២១ឆ្នាំ ជាអ្នកខេត្តសៀមរាប។

បើតាមសម្តីសន្តិសុខដែលនៅឈរជើងម្តុំគល់ស្ពានជ្រោយចង្វាត្រើយខាងកើតបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ឃើញយុវជនខាងលើយំតោងបង្កាន់ដៃស្ពាន ហើយពួកគាត់មានការបារម្ភខ្លាចយុវជននេះលោតទឹកសម្លាប់ខ្លួនក៏បាននាំរូបគេមកគល់ស្ពានត្រើយខាងកើតនិងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ប្រភពពីយុវជនខាងលើឲ្យដឹងថាខ្លួនមកពីខេត្តសៀមរាបមកកាន់រាជធានីភ្នំពេញបានមួយរយ: មូលហេតុដែលរូបគេគិតខ្លីបែបនេះគឺមកពីស្វែងរកការងារមិនបានធ្វើ។

បន្ទាប់ពីសមត្ថកិច្ចនាំទៅប៉ុស្តិ៍ជ្រោយចង្វា និយាយអប់រំណែនាំរួចក៏បានឲ្យយុវជនខាងលើទៅស្នាក់នៅបណ្តោះអាសន្ននៅវត្តព្រែកលៀបដើម្បីរង់ចាំសាច់ញាតិមកទទួលត្រឡប់ទៅផ្ទះវិញ ៕ ជ្រោយពេជ្រ


ចែករំលែក៖