ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកហ្វតបើកបុកក្មេងប្រុសម្នាក់រងរបួសស្រាល

ចែករំលែក៖

ខេត្តកំពង់ធំ៖ ថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង៥និង០០នាទីតាមផ្លូវលំក្រាលកៅចំណុច ភូមិស្លាកែត ឃុំក្រវ៉ា ស្រុកបារាយណ៍ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកនិងម៉ូតូក្នុងដំណើរច្រាស់ទិសគ្នាពីកេីតទៅលិចបណ្តាលឲ្យបុរសម្នាក់ រងរបួលស្រាល។

តាមរបាយការណ៍សមត្ថកិច្ច បានបញ្ចាក់ថា រថយន្តម៉ាកហ្វត ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2X1410 អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់។ ឯម៉ូតូម៉ាកC125ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ធំ 1I 1901បេីកបរដោយឈ្មោះហែម ពិរ៉ានី ភេទប្រុសអាយុ១៨ឆ្នាំភូមិស្លាកែត ឃុំក្រវ៉ា ស្រុកបារាយណ៍(គ្មានមួក) របួសស្រាល។

វត្ថុតាងម៉ូតូនិងរថយន្តរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុក ដើម្បីឲ្យជនបង្កចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ ។ មូលហេតុ បឋមបង្កមកពីរថយន្តឡេីងជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖