ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់និងពីរនាក់ទៀតសន្លប់​​ដោយសាររន្ទះបាញ់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់បានស្លាប់​នៅនឹងកន្លែងកើតហេតុ និង​ពីរនាក់ទៀតបានទទួលរងរបួសធ្ងន់ ដោយសាររន្ទះបាញ់​នៅគ្រាដែលមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់ ។

ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ​ស្ថិតនៅដីចំការមួយកន្លែង​ ក្នុងភូមិគីរីវន្ដ​ សង្កាត់កូនគ្រាល ក្រុងសំរោង ខេត្ត ឧត្ដរមានជ័យ ។

សម្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះឯកធួកហៅ ចាន់ ជាតិ​ ភេទ ប្រុសអាយុ៤៤ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ និងនាក់រងរបួសពីរនាក់ផ្សេងទៀត៖ ទី១ ឈ្មោះជាតិ ឡាយ ភេទប្រុស អាយុ១៦ឆ្នាំ ត្រូវជាកូនជនរងគ្រោះ,  ទី ២ឈ្មោះ ជុយ ជឿន ភេទប្រុស អាយុ១៣ឆ្នាំ ជាអ្នកភូមិរស់នៅជាមួយគ្នា ។

បើតាមក្រុមគ្រួរសារសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃកើតហេតុគឺពួកគាត់បាននាំគ្នាទៅចំការ នៅពេលមានភ្លៀងធ្លាក់ និងធ្លាក់ខ្យល់ផងនោះ ក៏បាននាំគ្នាជិះគោយន្ដ កន្ដ្រៃត្រឡប់មកផ្ទះវិញ ពេលកំពុងធ្វើដំណើរតាមផ្លូវ​ ក៏ត្រូវបានរន្ទះបាញ់ស្លាប់តែម្ដង ។

ក្រោយកើតហេតុសមត្ថកិច្ច បានកោសល្យវិច័យរួច ប្រគល់ឲ្យក្រុមគ្រួរសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ ប៉ែន នួន

 


ចែករំលែក៖