ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវក្រុមកម្មករប្រទះឃើញដេកស្លាប់លើអង្រឹង

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសម្នាក់ត្រូវក្រុមកម្មករប្រទះឃើញដេកស្លាប់ក្នុងអង្រឹងកាលពីថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅខ្ទមសង្កសីឋិតក្នុងភូមិទួលប្រាសាទ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចជំនាញ ក្រុងប៉ោយប៉ែតប្រាប់ថា ជនរងគ្រោះមានឈ្មោះសុខ នីសាន់ហៅនាង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបកម្មករសំណង់របស់ក្រុមហ៊ុនសំណង់ប៊ូរ:ផា ស្នាក់នៅភូមិកើតហេតុ មានស្រុកកំណើតភូមិតារាំងបាល់ចាស់ សង្កាត់កំពងស្វាយ ក្រុងសេរីសោភណ្ឌ័ ខេត្តបន្ទាយមាមជ័យ ។ នៅកន្លែងកើតហេតុ គេឃើញកម្លាំងជំនាញ ក្រុងប៉ោយប៉ែត និងគ្រូរពេទ្យដើម្បីពិនិត្យសពរងគ្រោះ ។
ប្រភពកន្លែងកើតហេតុបានលើកឡើងថា មុនកើតហេតុនៅល្ងាចថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពីសំរាក់ការងារបុរសរងគ្រោះបានអង្គុយហួបបាយជុំគ្នាមួយមេការ និងក្រុមការងារដោយហូប៊ីយ៉ែរមួយកំប៉ុងរួច ចួលទៅដេកលើអង្រឹង ក្នុងខ្ទមសង្កសី កន្លែងកើតហេតុ លុះព្រឹកឡើង ម៉ោងប្រហែល៧ ក្រុមកម្មកររួមអាជីពបានទៅដាសធ្វើការដួចសព្វដង ស្រាប់តែឃើញស្លាប់ក្នុងអង្រឹងបង្កភ្ញាក់ផ្អើល និងទូរស័ព្ទប្រាប់សមត្ថកិច្ចតែងម្ដង ។
សមត្ថកិច្ច និងគ្រូពេទ្យបានបញ្ជាក់ថា ក្រោយពីការពិនិត្យជនរងគ្រោះស្លាប់ ដោយសារតែខ្យល់គរ ពីព្រោះនៅលើដងខ្លួនសពមិនមានស្លាកស្នាមអ្វីទៅនឹងអំពើជាឃាតកម្មឡើយ ។ ក្រោយពិនិត្យសពរងគ្រោះ ត្រូវក្រុមសាច់ញាតិដឹកតាមរថយន្តទៅធ្វើបុណ្យតាមប្រពៃណីយភូមិខាងលើ ៕ វណ្ណា

ចែករំលែក៖