ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់ឆ្វេងចូលផ្ទះមិនប្រយត្ន័ត្រូវម៉ូតូមកពីក្រោយបុកពេញទំហឹងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៏ ខណ៖ដែលបើកម៉ូតូបត់ឆ្វេងមិនប្រុងប្រយត្ន័ក៏ត្រូវម៉ូតូមកពីក្រោយបុកយ៉ាងពេញទំហឹង កាលពីថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ វរលាម៉ោង៤ និង៣០នាទីនៅចំណុចផ្លូវលេខ៣១៧ភូមិព្រៃធ្នង់ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាល ស្រុកបានឲ្យកាសែតនគរវត្តដឹងថាម៉ូតូបង្កម៉ាកហុងដា សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១J៤០៤៧ បើកបរដោយឈ្មោះ កែវ ធី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិព្រៃធ្នង់ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ចំណែកភាគីរងគ្រោះជិះម៉ូតូម៉ាកយ៉ាម៉ាហាសាលួត ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះកឹម រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកញ្ឆែត ឃុំស្វាយរំពារ ស្រុកស្វាយទាប ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់ម៉ាកហុងដាសេរី២០១៧ ពណ៌ខ្មៅមួយគ្រឿង ដោយធ្វើដំណើរពីត្បូងទៅជើង ហើយក៏បានស៊ីញ៉ូភ្លើងបត់ចូលផ្ទះមិនប្រុងប្រយត្ន័ ស្រាប់តែមាន ម៉ូតូម៉ាកយ៉ាម៉ាហាសាលួត អត់ស្លាកលេខចាប់ហ្វ្រាំងមិនទាន់ ក៏បុកពីក្រោយក្នុងទិសដៅស្របគ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរឆ្លងកាត់ឈប់មើល និងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍វាស់វែង និងអូសម៉ូតូទាំង២គ្រឿង មករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលរមាំងថ្កោលដើម្បីចាត់ការតាមច្បាប់ ។

ចំណែកភាគីរងគ្រោះទាំងសងខាងត្រូវបានមកព្យាបាលនៅមន្ទីរខេត្តស្វាយរៀងផងដែរ ៕ យឹម សុថាន


ចែករំលែក៖