ខេត្តព្រះសីហនុ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុបានត្រួតពិនិត្យ និងឆែកឆេររថយន្ត ពាក់ស្លាកលេខ(ខ.ភ.ម)នៅរសៀលថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ក្នុងក្រុងព្រះសីហនុ ជាលទ្ធផលរកឃើញចំនួន ២គ្រឿង ដែលមិនមានឯកសារគ្រប់គ្រាន់ សមត្ថកិច្ចបានឃាត់បញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ អនុវត្តតាមនីតិវិធី ។
១-រថយន្តម៉ាក ALPHAT ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2.8308(អ្នកបើកបរជនជាតិចិន)
២-រថយន្តម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2.9588(អ្នកបើកបរ ជនជាតិចិន)៕ ឆ្លាម សមុទ្រ