ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឥដ្ឋក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯងអ្នកបើកបររបួសបាក់ជើងឆ្វេង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រថយន្តដឹកឥដ្ឋមួយគ្រឿងបានក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង កាលពីម៉ោង១៥និង៣០នាទី រសៀលថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ តាមផ្លូវសម្តេចសង្ឃរាជទេព វង្ស ស្ថិតក្នុងភូមិវាលធំឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តម៉ាកហុិនដាយ ពណ៌ ស ពាក់ស្លាកលេខ បន្ទាយមានជ័យ ៣A ០០៨៥ ទិសដៅពីស្ទឹងហាវមកវាលរេញ មកដល់ចំណុចកើតហេតុ រថយន្តដាច់ចង្កូតក្រឡាប់ទៅស្តាំដៃ បណ្តាលឲ្យអ្នកបើកបររថយន្តឈ្មោះ អំ សាយ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ/ឃុំ សំរោង ស្រុកបន្ទាយមាសខេត្តកំពត រងរបួសបាក់ជើងឆ្វេង និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖