លោកMarco Silva ត្រូវបានក្លិបEverton ប្រកាសតែងតាំងជាអ្នកចាត់ការទូទៅ ថ្មីផ្លូវការហើយបន្ទាប់ពីក្លិបនេះដាក់គោលដៅអស់រយៈពេលជិត៧ខែ។
អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់វ័យ៤០ឆ្នាំរូបនេះបានក្លាយទៅជាទិសសំខាន់ របស់ក្លិបEverton ក្រោយពួកគេបណ្តេញលោក Sam Allardyce ចេញពីតំណែងបន្ទាប់ពី ដឹកនាំបានតែ៦ខែប៉ុណ្ណោះ។
តាមពិតទៅលោក Farhad Moshiri ម្ចាស់ក្លិប Everton ចង់បានលោកMarco Silva មកដឹកនាំតាំងពីខែវិច្ឆិកា ឆ្នាំមុនម្ល៉េះ ដើម្បីមកជំនួសលោកRonald Koeman ប៉ុន្តែបានងាកមក យកលោកAllardyceវិញក្រោយពេលក្លិបWatfordប្តឹងថាពួកគេចង់បានអ្នកចាត់ការទូទៅរបស់ ពួកគេ។
លោកSilvaបានថ្លែងថា “ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែល បានក្លាយទៅជាអ្នកចាត់ការទូរទៅថ្មីរបស់ក្លិបEverton។ ខ្ញុំពិតជាសប្បាយ រីករាយនិងរំភើបខ្លាំងផងដែរដោយបានទទួលយកការប្រកួតប្រជែងដ៏ធំមួយជាមួយនឹងក្លិប។ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រធានក្លិប និងថ្នាក់ដឹកនាំផ្សេងទៀតដែលបានគាំទ្រដល់ខ្ញុំ” ៕ ដេវីត