ព័ត៌មានទាន់ហេតុការណ៍៖

សារទាំងស្រុងពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ខេត្តកំពង់ចាម៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក​កាលពីថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា៖

«ថ្ងៃនេះពូសប្បាយរីករាយយ៉ាងខ្លាំង ដែលបានជួបក្មួយៗនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ពូអរគុណដែលក្មួយៗបានផ្តល់នូវការគោរពស្រឡាញ់ គាំទ្រពូ និងជឿជាក់លើការដឹកនាំរបស់ពូ។

កាយវិការទទួលរាក់ទាក់ស្វាគមន៍ដោយទឹកមុខរីករាយជ្រះថ្លាជាមួយនឹងការចាប់ដៃ ឱបថើប និងថតរូបសែល្វ៊ី (Selfie) គឺបានលើកទឹកចិត្តពូអោយខិតខំបម្រើបងប្អូនកូនក្មួយជាបន្តទៀត។

ក្មួយៗមួយចំនួននិយាយថា ពូនៅក្នុងទូទស្សន៍មើលទៅដូចជាចាស់… តែនៅខាងក្រៅវិញគឺពូនៅស្រស់ថ្លាក្មេងជាងនៅក្នុងទូរទស្ស។ ពិតណាស់គឺពូមានសុខភាពល្អរឹងមាំ ។ ពូសូមសន្យានឹងមើលថែការពាររអត្ថប្រយោជន៍ការងារក្មួយៗ ព្រមទាំងនៅជាប់ជាមួយកូនក្មួយយ៉ាងតិចបំផុតមានរយៈពេល១០ឆ្នាំទៅមុខទៀត។

សូមក្មួយៗបន្តបោះឆ្នោតអោយគណបក្សប្រជាជន ដើម្បីថែរក្សាសន្តិភាព នឹងដើម្បីពូមានឱកាសបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើន» ៕


ចែករំលែក៖